ក្រោមគម្រោងថវិកាទឹកប្រាក់រាប់លាន របស់ធនាគារពិភពលោក (world banks ) ដែលក្រុមហ៊ុនប៉ូលី ចិន្តា បានសិទ្ធិកសាងស្ពានឡើងវិញទាំងអស់តាមបណ្តោយផ្លូវជាតិលេខលេខ៤ សរុបប្រមាណជាង៤០ស្ពាននោះ ត្រូវបានមហាជននិងក្រុមអ្នកបច្ចកទេសស្ពាននៃក្រសួងសារធារណការនិងដឹកជញ្ចូនលួចបង្ហើបអោយដឹងថា គ្រប់ការដ្ឋានហាក់មិនមានសកម្មភាពទៅមុខឡើយ មិនដឹងមកពីបញ្ហថវិកាឬបញ្ហាបច្ចេកទេសឡើយ.. ? បណ្តាលអោយគ្រប់ការដ្ឋានស្ពានដែលកំពុងសាងសង់ត្រូវស្ទះដំណើរការរាប់ខែឆ្នាំមកហើយមិនទៅមុខឡើយ.. ។
គួរបញ្ចាក់ថារយៈពេលជិត១ឆ្នាំមកនេះ ក្រុមហ៊ុនប៉ូលីចិន្តា បានសាងសង់ស្ពាន បានប្រមាណចំនួន៣ទៅ៤ស្ពាន ប៉ុណ្ណោះក្នុងចំណោមស្ពានជាង៤០ តាមបណ្តោយផ្លូវជាតិលេខ៤ ដែលក្រុមហ៊ុនបានសិទ្ធកសាងកន្លងមក ក្រោមគម្រោងថវិការរាប់លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលកម្ពុជាបានកម្ចីពីធនាគារពិភពលោក។
មហាជននិងអ្នកធ្វើដំណើរតាមផ្លូវលេខ៤ នេះមានការខកចិត្តយ៉ាងខ្លាំង ចំពោះការសាងសង់ស្ពានតាមផ្លូវជាតិលេខ៤ នេះ ដោយសារគ្រប់ការដ្ឋានស្ទើរទាំងអស់ បង្ករការរំខានស្ទះចរាចរណ៍ផងខាតពេលវេលាផង ពិសេសពេលមានភ្លៀងម្តងៗ ធ្វើអោយគ្រប់រថយន្តឆ្លងកាត់មានភាពរអិលពិបាកធ្វើដំណើរយ៉ាងខ្លាំង រហូតបង្ករគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សជាច្រើនលើក នៅពេលរថយន្តឆ្លងកាត់និងវាងលើការដ្ឋានទាំងនះទៀតផង ..តើក្រសួងសារធារណការនិងដឹកជញ្ចូន ដែលជាក្រសួងជំនាញមានបានជ្រាបបញ្ហានេះទេ ? ពិសេសម្ចាស់ថវិកាផ្ទាល់គឺធនាគារពិភពលោក តើបានដឹងបញ្ហានេះដែរឬទេ …?។
តាមប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់នៃក្រសួងសារធារណការនិងដឹកជញ្ជូនអោយដឹងថា ក្រុមហ៊ុនប៉ូលី ចិន្តា នេះ ត្រូវបានគេលួចបង្ហើបអោយដឹងថា ក្រុមហ៊ុនមួយនេះ បានគម្រោងធ្វើផ្លូវ ស្ពានថ្នល់ជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា ដែលសុទ្ធតែគម្រោងថវិកាបរទេសក្រោមឥណ្ឌទានពីធនាគារពិភពលោក រាប់សុិបលានដុល្លារ តែគ្រប់គម្រោងមិនត្រូវបានធ្វើអោយបានចប់ឡើយ ប្រៀបបានធ្វើនំឥតម្សៅដូចឆ្នេះដែរ ។
បើទោះបីកន្លងមកក្រុមហ៊ុននេះ ធ្លាប់មានបញ្ហាដោយលក្ខណៈបច្ចេកទេស ឬមិនមានលក្ខណៈគ្រប់គ្រាន់ក៏ដោយ ក៏ក្រុមហ៊ុននេះ ដាក់ដេញថ្លៃជាប់ បានគម្រោងអន្តរជាតិធ្វើដែរ…។ ដូចរកណីគម្រោងធ្វើស្ពានតាមបណ្តោយផ្លូវជាតិលេខ៤ ជាដើម មិនដំណើរទៅមុខរាប់ខែ .. ហេតុអ្វីបានក្រសួងសារធារណការនិងធនាគារពិភព មិនមានចំណាត់ការចំពោះក្រមហ៊ុនមួយនេះ ..? បញ្ហាការខកខាននិងសកម្មភាពធ្វើមិនទៅមុខតាមគម្រោង..ការដ្ឋានបើកខ្វះលក្ខណៈបច្ចេកទេសជាដើម..ល ឬ មួយក្រុមហ៊ុនប៉ូលី ចិន្តានេះ មានករណីពិសេសអីហើយ បានគ្មានស្ថាបន័សមត្ថកិច្ចណាហ៊ានចំណាត់ការ..? មិនខុសពាក្យស្លោក « ជិៈសេះមើលផ្កា» ដូចប្រសាសាន៍សម្តេចតេជោហ៊ុន សែន តែងតែលើឡើងចំពោះមន្ត្រីអសកម្មមួយចំនួនកន្លងមកនោះទេ .។
ប្រភពពីមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងសារធារណបានបង្ហើបអោយដឹងថាក្រុមហ៊ុនប៉ូលី ចិន្តា នេះធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និត ជាមួយលោក ស វាសនា ដែលជាមន្ត្រីជាន់ខ្ពស់និងជាមនុស្សមានឥទ្ធិពលម្នាក់នៅធនាគារពិភពលោកប្រចាំនៅកម្ពុជា ទើបបានរាល់គម្រោងរបស់world banks តែងតែបានក្រុមហ៊ុនមួយនេះសាងសង់ជាហូរហែរមក.. ហិហិ.។
មហាជនគ្រប់អ្នកអ្នកធ្វើដំណើរ ដែលបានឆ្លងកាត់ការដ្ឋានផ្លូវជាតិលេខ៤ ពួកគាត់ស្នើរសុំដល់ក្រសួងសារធារណការ និងធនាគារពិភពលោក ដែលជាម្ចាស់ថវិកាគម្រោង គួរត្រួតពិនិត្យឡើងវិញចំពោះក្រុមប៉ូលី ចិន្តា ដែលបានទទួលគម្រោងសាងសង់ស្ពាននេះ ហេតុអីបានជាការសាងសង់មានការយុីតយ៉ាវយ៉ាងដូច្នេះ ពិសេសគ្រប់ផ្លូវវៀងឆ្លងកាត់ដូចជាផ្លូវចុះឋាននរកអីចុឹង សូមអោយធនាគារពិភពលោក ដែលជាឥណ្ឌទាន គួរពិនិត្យបញ្ហារបស់ក្រុមហ៊ុនប៉ូលី ចិន្តា ឡើងវិញ ពីព្រោះប្រជាជនលោកមិនបានយល់ពេលឃើញមានបញ្ហាបែបបនេះ ពួកគាត់បន្ទោសតែរដ្ឋាភិបាលតែប៉ុណ្ណោះ ។
ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពី ក្រុមហ៊ុនប៉ូលី ចិន្តា បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP