ខេត្តសៀមរាប៖មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានថ្លែងណែនាំប្រាប់អាជ្ញាធរសមត្ថកិច្ចក្នុងខេត្តសៀមរាបឲ្យបន្តពង្រឹងបន្ថែមទៀតអំពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
នៅមុខមន្ត្រីសមត្ថកិច្ច ចំនួន ៣២០នាក់ លោក សួស អង្គារ៍ រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ បានថ្លែងយ៉ាងដូច្នេះថា –ត្រូវបន្តកិច្ចសហការអនុវត្តវិធានការច្បាប់ឱ្យបានតឹងរឹងម៉ឺងម៉ាត់បន្ថែមទៀត
-បន្តតាមដាន ក្ដាប់មុខសញ្ញា គ្រប់គ្រងសភាពការណ៍និងចាត់ប្រធានការបង្ក្រាបទប់ស្កាត់បទល្មើសនានាក្នុងគោលដៅរក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយសាធារណ: និងស្ថេរភាពសន្តិភាពក្នុងខេត្តសៀមរាប ប្រកបដោយប្រសិទ្ធភាព មិនទាន់ពេលវេលា
-ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ និងបង្ការមុខសញ្ញាសង្ស័យ ការលួចលាក់ ប្រើប្រាស់ និងកែច្នៃអាវុធជាតិផ្ទុះ ការញុះញង់ប្រមូលផ្ដុំកម្លាំងចលនាដែលអាចជាបង្កអំពើអសន្តិសុខក្នុងខេត្តសៀមរាប
-ត្រូវបន្ត និងពង្រឹងផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឱ្យបានទូលំទូលាយ
-ស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងវិធានការអនុវត្ត និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បង្ការ ការទប់ស្កាត់បទល្មើស បញ្ហាគ្រោះថ្នាក់គ្រឿងញៀន ក្មេងទំនើង នៅមូលដ្ឋាន និងសាលារៀនជាប្រចា
-ស្ដាប់ និងទទួលយកសំណើរសំណូមពរ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងដាក់ពិធានការជួយដោះស្រាយឲ្យចំដៅ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ ក៏បានជំរុញដល់គណៈបញ្ជការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
-ត្រូវពិនិត្យរៀបចំធ្វើបច្ចុប្បន្នភាព សមាជិកភាព ពង្រឹងការអនុវត្តនូវតួនាទីប្រចាំថ្ងៃ និងគណៈបញ្ជាការ ឯកភាពក្នុងការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឱ្យកាន់តែមានប្រសិទ្ធភាព
-ត្រូវរៀបចំផែនការការពារ និងពិនិត្យបញ្ហាប្រឈមរបស់ខ្លួន និងតម្រូវការប្រជាពលរដ្ឋ នៅមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការ នៅវត្តសមស្រប និងទាន់ពេលវេលា ក្នុងគោលបំណងរក្សា ឱ្យបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងគោលដៅមូលដ្ឋានរបស់ខ្លួន
-ត្រូវណែនាំដល់ប្រជាការពារ ឱ្យយល់ដឹងអំពីច្បាប់និងតួនាទីភារកិច្ចក្នុងការអនុវត្តការងារ របស់ខ្លួន ស្របតាមសេចក្តីណែនាំលេខ០៣៧ ស្ដីពីការពង្រឹងចលនាប្រជាការពារ របស់ក្រសួងមហាផ្ទៃ
-ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ស្របតាមសេចក្តីណែនាំលេខ ០១៣ សណន ចុះថ្ងៃទី០៦ ខែតុលាឆ្នាំ២០១៧ ស្ដីពីការចាប់អនុវត្តការងារនគរបាលនិងសហគមន៍។
លោកថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ ឆមាសទី១ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំធំសាលាខេត្តសៀមរាប ដោយមានការចូលរួម ពីសំណាក់ លោកប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រាជអាជ្ញាអមសាលាដំបូងខេត្តឯកឧត្តមប្រធានសាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្តបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសិស្សរងសៀមរាប មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក មេឃុំចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសង្កាត់ផងដែរ៕SRP

