លោកម៉ែន លី មេប៉ូលិសខេត្តកំពង់ធំ ត្រូវបានដូរឲ្យទៅកាន់ខេត្តតាកែវ

ប្រសិនពុំមានអ្វីប្រែប្រួលនោះទេ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការខេត្តកំពង់ធំ និងផ្លាស់ទៅកាន់តំណែងជាស្នងការនគរបាលខេត្តតាកែវ ជំនួស លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា។

ប្រភពព័ត៌មានគួរឱ្យទុកចិត្តបានទម្លាយថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ នឹងត្រូវថ្នាក់លើផ្ទេរឱ្យមកកាន់តំណែងនៅខេត្តតាកែវ ជំនួសលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា។

ប្រភពបានបន្តថា លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការរងនគរបាលខេត្តកណ្តាល នឹងត្រូវដំឡើងជាស្នងការនគរបាលខេត្តកំពង់ធំុ ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី។ ការប្រកាសផ្ទេរតំណែងស្នងការប៉ូលីសខេត្តកំពង់ធំថ្មី នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ចំណែក លោកឧត្តមសេនីយ៍ទោ ម៉ែន លី ប្រកាសជាស្នងការខេត្តតាកែវ ធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា។

ជុំវិញព័ត៌មាននាៗ មានការផ្លាស់ប្ដូរស្នងការនគរបាលខេត្ត មួយចំនួន លោក ទូច សុឃ: (សុខ:) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ពីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ថា ការដោះដូរ ជាទូទៅតែងតែមាន ប៉ុន្តែការដោះដូរ បុគ្គល ក របុគ្គលខ មិនទាន់បញ្ជាក់ជូនបានទេ ការដែលបងប្អូនសង្ស័យថា អ្នកនេះឬអ្នកនោះ ដោះដូរពីនេះពីនោះ ជាការយល់ឃើញរបស់បងប្អូន អ្វីដែលខ្ញុំអាចបញ្ជាក់ជាផ្លូវការបាន គឺទៅនៅថ្ងៃប្រកាសតែម្ដង៕SRP