ខេត្តកំពង់ស្ពឺ៖ជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីឃាតកម្ម ក្រោយគេចខ្លួនរយៈពេល៦ថ្ងៃ។
ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយកម្លាំងការិយានគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហ
ការជាមួយនគរបាលស្រុកភ្នំស្រួចដោយមានការចង្អុលដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រូលពីឯកឧត្តមស៊ិន វិរ: ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបងខេត្តកំពង់ស្ពឺ នគរបាលខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា អំពើឃាតកម្មនេះ បានកើតឡើង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង៣០នាទី ចំណុចក្នុងព្រៃមាត់ស្ទឹងព្រែកត្នោត ស្ថិតនៅ ភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច។
ជនរងគ្រោះឈ្មោះឡុង លី ភេទប្រុស អាយុ៦៦ឆ្នាំ (នៅភូមិថ្នី) មុខរបរ ធ្វើជាប្រជាការពារ ។
តាមការបំភ្លឺពីឈ្មោះឈួន ហៅ ភេទ
ស្រីអាយុ៦៦ឆ្នាំ(ប្រពន្ធសព) បានបំភ្លឺ
ថា: មុនពេលកើតវេលាម៉ោង១៤ និង៣០
នាទី ជនរងគ្រោះ បានកាន់កាំបិត និងខ្សែ
គោ ដើរទៅផ្លាស់គោឲស៊ីស្មៅ នៅវាល
ស្រែ មាត់ស្ទឹងក្រោយផ្ទះ រហួតដល់ម៉ោង
១៨និង៣០នាទី មិនឃើញត្រឡប់មកផ្ទះ មានការសង្ស័យ ទូរស័ព្ទចូលមិនលើក បានឲកូនដើររក ទើបប្រទះឃើញសាកសពនិងរាយការណ៍ប្រាប់សមត្ថកិច្ច។
តាមការពិនិត្យរបស់នគរបាលការិយា
បច្ចេកទេសវិទ្យាសាស្ត្រ ជនរងគ្រោះ
មានស្លាកស្នាម : កំភូនដៃសងខាង មាន
ស្នាមជាំហើម បាក់ខ្នងដៃឆ្វេង មុតបាត
ដៃឆ្វេង បែកចិញ្ចើមស្តាំ ស្នាមជាំលើជុំ
ចិញ្ចើម ដាច់ស្លឹងត្រចៀកស្តាំមួយកំណាត់
ខាងលើ ផុងលលាដ៏ក្បាលខាងស្តាំ(អាចបុកហ្នឹងវត្ថុរឹងមិនសូវមុតច្រើនដង) បែក
លលាដ៌ក្បាលខាងលើ ផ្នែកខាងឆ្វេង ។
-បន្សល់នៅកន្លែងកើតហេតុ កាំបិតផ្កាក់
ដងឫស្សី របូតផ្លែ (របស់ជនរងគ្រោះ) ។
-នៅខាងលិចសាកសព មានឫស្សី១
គុម្ព មានស្នាមជីកទំពាំងថ្មីៗ ។
យោងតាមការស្រាវជ្រាវស៊ើបអង្គេត
និងការពិនិត្យកន្លែងកើតហេតុ ។
សន្និដ្ឋានថា:ជនសង្ស័យ ដែលសម្លាប់
ជនរងគ្រោះ អាចជាអ្នកទៅជីកទំពាំង និងធ្លាប់មានទំនាស់ជាមួយជនរងគ្រោះ។
ជនសង្ស័យ សូត្រ ធន ភេទប្រុសអាយុ៣៧
ឆ្នាំ នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច
ខេត្តកំពង់ស្ពឺ មុខរបរ:កសិករ។
ជនសង្ស័យបានសារភាពថា ពិតជាបានយកចប់ជីកដែក វាយ និងយកផ្លែចប់បុកលើក្បាល ជនរងគ្រោះបណ្តាលឲស្លាប់ ដោយមូលហេតុ ខឹងជនរងគ្រោះស្តី បន្ទោសឲពីរឿងលួចជីកទំពាំង ឯចប់ជីកដែក បានបោះចោលកក្នុងទឹក
ស្វឺង៕SRP

