ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ប្រាប់មន្ត្រីជំនាញពាក់ព័ន្ធ ឲ្យដោះស្រាយវិវាទក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើមី្បកុំឲ្យមានភាពស្មុកស្មាញដល់ថ្នាក់លើ

ខេត្តសៀមរាប៖លោកលី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជម្រុញដល់មន្ត្រីជំនាញពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន គឺមានការទទួលខុសត្រូវ ក្នុងការការដោះស្រាយវិវាទទាំងឡាយ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើមី្បកុំឲ្យមានភាពស្មុកស្មាញ ដល់ថ្នាក់លើ ព្រមទាំងបានលើកឡើងពី នីតិវិធីរដ្ឋាបាល មួយចំនួនដល់មន្ត្រីរាជការផងដែរ។

លោកក៏បានរំលឹកថ្នាក់ដឹកនាំ ត្រូវតែខិតខំយកចិត្តទុកដាក់ ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវរាល់ផែនការសកម្មភាព ដែលរាជរដ្ឋាភិបាល បានកំណត់ ក៏ដូចទិសដៅរបស់រដ្ឋបាលខេត្តផងដែរ។

លោកស្នើបែបនេះ នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤៕SRP