«សកម្មភាពមនុស្សធម៌របស់ ធនាគារ ស៊ិនហាន​ (ខេមបូឌា) ម.ក ជូនវិទ្យាល័យអប់រំពិសេស​សៀមរាប»

0

ធនាគារ ស៊ិនហាន (ខេមបូឌា) .ក កាលពីថ្ងៃទី១១ ខែឧសភា បានរួមចំណែក​ ចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់ វិទ្យាល័យអប់រំពិសេស​សៀមរាប ដែលស្ថិតនៅក្នុង  ភូមិ​ មណ្ឌល៣ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ថ្នាក់ដឹកនាំនៃ ធនាគារ ស៊ិនហាន​ (ខេមបូឌា) .ក​ បានធ្វើដំណើរ ចេញពី ធនាគារ ស៊ិនហាន (ខេមបូឌា)​ ម.ក សាខា សៀមរាប ឆ្ពោះទៅ វិទ្យាល័យអប់រំពិសេស​សៀមរាប ដើម្បីធ្វើសកម្មភាពមនុស្សធម៌។ ក្នុងនោះរួមមានឧបត្ថម្ភ កុំព្យូទ័រលើតុ ចំនួន៥គ្រឿង កង់ចំនួន២០គ្រឿង អង្ករ១០បេ និងសម្ភារសិក្សាមួយចំនួន មកដល់កុមារគថ្លង់ និងកុមារពិការភ្នែក។ នេះជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍចំណេះដឹងសិស្សានុសិស្សដែលកំពុងជួបប្រទះនៅការខ្វះខាតយ៉ាងខ្លាំង។

ក្នុងឱកាសដ៏ពិសេសនោះ មានការអញ្ជើញចូលរួម ពីលោកស្រី ហុង ធារី នាយិកា នៃវិទ្យាល័យអប់រំពិសេស​សៀមរាប លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។

នៅក្នុងនោះផងដែរ ក៏មានការ​អញ្ជើញចូលរួមរបស់ លោក Park Chang Kyun, នាយករងប្រតិបត្តិ ដែលជាដំណាងដ៏ខ្ពង់ខ្ពស់ របស់លោក Park Heejin, នាយកប្រតិបត្តិ នៃធនាគារ ស៊ិនហាន (ខេមបូឌា)​ ម.ក និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត ដូចជា៖ លោក ហួ ចំរើន ប្រធានតំបន់ លោក កែវ ពង្សណារិន ប្រធានសាខា លោក ម៉ៅ រា៉ន់ ប្រធានសាខា អ្នកស្រី ប៉ែន លក្ខិណា ប្រធានសាខា និងបុគ្គលិកជាច្រើនផ្សេងទៀត ។

គូររំលឹកផងដែរថា ធនាគារ ស៊ិនហាន (ខេមបូឌា)​ ម.ក ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងភ្នំពេញក្នុងឆ្នាំ២០០៧ ជាបុត្រសម្ព័ន្ធរបស់ធនាគារ ដែលជាធនាគារធំជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងផ្តល់សេវាកម្មដ៏ល្អឥតខ្ចះជូនប្រជាជនកម្ពុជា។ 

បច្ចុប្បន្ន ធនាគារមានប្រតិបត្តិការជាមួយសាខាចំនួន១២ នៅរាជធានីភ្នំពេញ ១សាខានៅក្រុងតាខ្មៅ និងមួយសាខាទៀត នៅខេត្តសៀមរាប ដែលសរុបចំនួន១៤ សាខា នៅក្នុងប្រទេសកម្ពុជា។

ធនាគារ ស៊ិនហាន (ខេមបូឌា)​ ម.ក​ ផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនប្រភេទដើម្បីជាតម្រូវការជូនជាជនកម្ពុជាដូចជា កម្ចីអត្រាការប្រាក់ប្រកួតប្រជែង ប្រាក់សន្សំដែលមានអត្រាការប្រាក់ខ្ពស់ កម្មវិធីធនាគារចល័តងាយស្រួល, ផ្ទេរប្រាក់បាគង KHQR ផ្ទេរប្រាក់ក្រៅប្រទេស និងកាត VISA

ជាពិសេសធនាគារក៏ផ្តល់សេវាកម្ម «គោលការណ៍ថ្លៃសូន្យ» (Zero Fee Policy) ដែលត្រូវបានអនុវត្តសម្រាប់ប្រតិបត្តិការធនាគារ និងអេធីអឹម។ ធនាគារ ស៊ិនហាន (ខេមបូឌា)​ ម.ក រំពឹងថាការធ្វើទំនើបកម្មឌីជីថលនឹងបង្កើនភាពងាយស្រួលផ្នែកហិរញ្ញវត្ថុកាន់តែខ្លាំងសម្រាប់អតិថិជនរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា។

ម្យ៉ាងវិញទៀត ធនាគារ ស៊ិនហាន (ខេមបូឌា)​ ម.ក គ្រោងនឹងបើកសាខាខេត្តបន្ថែមនៅក្នុងតំបន់សំខាន់ៗនៃប្រទេសកម្ពុជា ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុគុណភាពខ្ពស់ដល់ប្រជាជនកម្ពុជា ក៏ដូចជាបង្កើនភាពងាយស្រួលដល់អតិថិជន ក្រោមបេសកម្មរបស់ ធនាគារ ស៊ិនហាន​ (ខេមបូឌា)​ ម.ក ពិភពលោកទាំងមូលនឹងមានភាពងាយស្រួលតាមរយៈអំណាចនៃហិរញ្ញវត្ថុ និងគោលបំណងដ៏ធំនោះគឺ ហិរញ្ញវត្ថុនឹងកាន់តែមានភាពរួសរាយរាក់ទាក់ សុវត្ថិភាពជាងមុន និងមានភាពច្នៃប្រឌិតជាងមុន

ជាចុងក្រោយ ធនាគារ យើងខ្ញុំនឹងមានរៀបចំនៅ សកម្មភាពមនុស្សធម៌ជាច្រើនផ្សេងទៀតដើម្បីជាផ្នែកមួយនៃការជួយដល់ការរីកចម្រើននៃប្រទេសកម្ពុជា៕