ឪពុកម្ដាយ ដែលមានកូនតូច ហើយមានស្រះទឹកក្បែរគួរប្រុងប្រយ័ត្ន

0

ខេត្តសៀមរាប៖ក្មេងប្រុសអាយុ 4 ឆ្នាំម្នាក់បានលង់ស្រះទឹកស្លាប់។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៩ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចទឹកស្រះ ស្ថិតនៅភូមិគោកត្រាច ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ មានឈ្មោះ សីហា វេហា ភេទប្រុស អាយុ៤ឆ្នាំរស់ក្នុងបន្ទុក។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ បានលង់ទឹកស្រះ ដែលមានចម្ងាយ ពីផ្ទះជនរងគ្រោះទិសខាងជើង ឈៀងខាងកើត ២៥ម៉ែត្រ ដែលស្រះ មានទំហំ១០ម៉ែត្រ និង១៥ម៉ែត្រ ជម្រៅ១;៥០ម៉ែត្រ។ មូលហេតុ ការធ្វេសប្រហែសរបស់ឪពុកម្តាយ៕