ខេត្តសៀមរាប៖នៅទីបំផុតជនត្រូវចោទឈ្មោះ អាត់ អេង ហៅ អាត់ សំអេង ឬ សេន អាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងភ្លើង និង ម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃលប់ ខេត្តព្រះសីហនុ ដែលបានធ្វើសកម្មភាព និងរូបភាព បង្ហោះតាមបណ្ដាញសង្គម គំរាមសម្លាប់ថ្នាក់ដឹកនាំ ញុះញង់ឲ្យមានការរើសអើង ជេរប្រមាថ រាល់សកម្មភាពនេះជនសង្ស័យបានបង្កើតបង្ហោះតាមបណ្ដាញសង្គម Facebook និង Tiktok ត្រូវបានតំណាងអយ្យការចោទប្រកាន់ ហើយត្រូវបានលោក ស៊ាន ណារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប សម្រេច ឃុំខ្លួនបណ្តោះអាសន្ននៅពន្ឋនាគារខេត្តសៀមរាបហើយរសៀល ថ្ងៃទី០៨ខែមេសានេះ។
សូមបញ្ជាក់ថា ជនជាប់ចោទ ត្រូវបានឃាត់ខ្លួន នៅព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ខែមេសាឆ្នាំ២០២០ ដោយកម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង ខេត្តសៀមរាប ដឹកនាំដោយឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខសហការជាមួយនគរបាលខេត្តព្រះសីហនុ៕SRP

