អ្នកនាំពាក្យបដិសេធ ការចោទប្រកាន់មកលើមន្រ្តីក្រសួងអធិការកិច្ច ទាមទារប្រាក់ ចំនួន៥ពាន់$ ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ ជាថ្នូរមិនត្រួតពិនិត្យឯកសារ

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងអធិការកិច្ចបានចេញសេចក្តីបំភ្លឺព័ត៌មានរបស់ខ្លួន ស្តីពីករណីផ្សាយជាសាធារណៈរបស់ស្ថានីយវិទ្យុ អេ ប៊ី ស៊ី (ABC) តាមរយៈជនអនាមិកទូរស័ព្ទចោទប្រកាន់មកលើមន្រ្តីក្រសួងអធិការកិច្ច ថា៖ បានទាមទារប្រាក់ ចំនួន ៥០០០$ ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ៕