ខេត្តសៀមរាប៖បុរសចំនួន២នាក់ជិះម៉ូតូឌុបគ្នា បើកទៅបុកត្រាក់ទ័របណ្ដាលស្លាប់ចំនួន២នាក់។
ហេតុការណ៍ថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៤ វេលាម៉ោង ១៩និង៤០នាទី លើផ្លូវលំក្រាលកៅស៊ូស្ថិតនៅភូមិសំរោងយា ឃុំសំរោងយា ស្រុក ពួក ខេត្តសៀមរាប។
គ្រោះថ្នាក់ចរាណ៍នេះកើតឡើងរវៀងម៉ូតូម៉ាកហុងដា១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៥ ផ្លាកលេខ បន្ទាយមានជ័យ 1L- 2441 បើកបរដោយឈ្មោះ សំ ពា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិតាទក ឃុំពួក ស្រុកពួកខេត្តសៀមរាប (គ្មានពាក់មួកសុវត្ថិភាព) និងអ្នកជិះពីក្រោយ ឈ្មោះ សំ ណាង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា
បើកបរក្នុងទិសដៅ ពីត្បូងទៅជើង ដែលមានទិសដៅស្របគ្នា បានបុកជាមួយត្រាក់ទ័រ
សំដោង រ៉ឺម៉ក(មិនស្គាល់អត្តសញ្ញាណ) ក្រោយពេលកើតហេតុម្ចាស់ត្រាក់ទ័រ បានចុះរត់គេចបាត់។
ករណីនេះបណ្តាលអោយស្លាប់ ២នាក់
1.ឈ្មោះ សំ ពា ភេទ ប្រុស
2.ឈ្មោះ សំ ណាង ភេទ ប្រុស
* ខូចខាត: ម៉ូតូ ០១គ្រឿង (ធ្ងន់)។
មូលហេតុ: បើកម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ឯបុកត្រាក់ទ័រសណ្តោងរ៉ឺម៉កពីក្រោយ គ្មានភ្លើងបំភ្លឺផ្លូវ។
ករណីនេះ កម្លាំងជំនាញចរាចរណ៍នៃ អធិការនគរបាលស្រុក ជាអ្នកគ្រប់គ្រង៕

