ខេត្តសៀមរាប៖សិស្សម្នាក់បានចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល។
.ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៩:៣០នាទី ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ នៅចំណុចផ្ទះលក់ចាបភួយ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរេីក ក្ក្រុងសៀមរាប។
សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ ឈ្មោះ ណាត សុវណ្ណបញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវាល ឃុំដារុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
តាមការពិនិត្យលើសាកសព នឹងតាមការបញ្ចាក់ពីលោកគ្រូពេទ្យកោសល្យវិច័យខេត្តសៀមរាប ជនរងគ្រោះ ពិតជា អត្តឃាតចងកសំលាប់ខ្លួន ដោយខ្លួនឯងមែន។ មូលហេតុមានវិបត្តិផ្លូវចិត្ត។ សាកសពបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

