បើកម៉ូតូបុ..ករថយន្តធំ បណ្ដាលឲ្យ ស្លា..ប់ភ្លាមៗ នៅស្រុកពួក

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូមិនមានពាក់មួកសុវត្ថិភាពបានបុករថយន្តធំបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃអាទិត្យ ទី 10 ខែមីនាឆ្នាំ 2024 វេលាម៉ោង២៣ និង២៥នាទីលើផ្លូវជាតិលេខ 06 ចំណុចមុខរោងចក្រទឹកកកភ្នំមាស ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថាគ្រោះថ្នាក់ចរាចរណ៍នេះ
ម៉ូតូម៉ាកហុងដា ផលិតឆ្នាំ 2022 ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1AP-5372 បើកបរដោយ ឈ្មោះ ហឿង ចាន់ណារ៉ា ភេទប្រុស អាយុ 23 ឆ្នាំនៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប (គ្មានមួកសុវត្ថិភាព) មានទិសដៅពីកើត ទៅលិច បានបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ប្រភេទដឹកទំនិញធុនធំ ពាក់ផ្លាកលេខ បាត់ដំបង3A-2874 បើបរដោយជនមិនស្គាល់អត្តសញ្ញាណ (ក្រោយពេលកើតហេតុចុះរត់គេចខ្លួនបាត់) បើកបរមានទិសដៅពីលិចហើយបត់ឆ្វេងទៅទិសខាងជើង។

សមត្ថកិច្ចបន្តថា ករណីនេះបណ្ដាលឲ្យ: ស្លាប់មនុស្ស០១នាក់ ឈ្មោះ ហឿង ចាន់ណារ៉ា(ជាអ្នកបើកបរម៉ូតូ)។ ខូចខាតម៉ូតូ០១គ្រឿង(ធ្ងន់)និងរថយន្ត01គ្រឿងស្រាល។ មូលហេតុ: អ្នកបើកបររថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញសហការជាមួយ នគរបាលរដ្ឋបាលពួក ចុះប្រមូលវត្ថុតាងពាក់ព័ន្ធយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕