ខេត្តព្រះវិហារ៖ជុំវិញការចោទប្រកាន់នេះ អង្គភាព សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការអត្ថាធិប្បាយ ពីលោកម៉ក់ ស៊ីសាវុធ ប្រធានសាខាគយ និងរដ្ឋករខេត្តព្រះវិហារ និងការិយាល័យគយ និងរដ្ឋាករអានសេះ នៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង។ ប៉ុន្តែ លោកម៉ក់ ស៊ីសាវុធ បានប្រាប់អ្នកសារព័ត៌មានកាលរសៀល ថ្ងៃ០២ កុម្ភៈ ឆ្នាំ២០២៤ ថា តាមពិតច្រកអានសេះ នោះ ទាំងខេត្តនិងថ្នាក់លើ គេក៏ដឹងដែរថា មានមាន់លុះត្រា មានលិខិតអនុញ្ញាត ពីក្រសួងកសិកម្ម ទើបលោកអាចប្រមូលពន្ធបាន តែនេះអត់មានអីទេ! ពិបាកណាស់ បើធ្វើទៅប៉ះជាមួយខាងខេត្ត។ លោកថា បើជារូបភាពធំដុំលោក តម្រូវឲ្យបង់ពន្ធហើយ។ លោក ថា គ្មានកម្លាំងគ្រប់គ្រាន់ចាប់ចងទំនិញនោះទេ សុំកុំឲ្យមានរូបភាពធំដុំ។
លោកបន្តថា រឿងលុយកាក់ មិនបង់ឲ្យគាត់ក៏បានដែរ តែមើលប្រធានច្រក គេយកពីអ្នកនាំទំនិញច្រើនជាងខ្ញុំផង។ ចំណែកខ្ញុំសុំថ្លៃបាយទៅ ព្រោះខ្ញុំរាល់ថ្ងៃត្រូវហូបបាយដែរ។ លោកក៏បាននិយាយបែបខឹងអ្នករាយការណ៍ថា បើបិទច្រកទាំងស្រុងតែម្តងក៏បានដែរ។
មានកាបង្ហើបផងដែរថា រថយន្ត១គ្រឿង ត្រូវបង់លុយចាប់ពី១០ ទៅ២០ម៉ឺនរៀល។ យ៉ាងណាក៏ដោយ ក្រុមឈ្មួញនិង អាជីវករតូចតាច ដែលមិនអាចទ្រាំនឹងទង្វើគាបសង្កត់ទារលុយពីមន្ត្រី និងភ្នាក់ងារគយ ក្រោមការគ្រប់គ្រ របស់លោកម៉ក ស៊ីសាវុធ ទើបទម្លាយប្រាប់អ្នកសារព័ត៌មាន។
តាមប្រភពបានឱ្យដឹងថា បុរសម្នាក់វ័យខ្ទង់៥០ឆ្នាំ ចាំរាប់ក្បាលឡានទំនិញគេចពន្ធ តាមច្រកអានសេះ ឈ្មោះម៉ាន សេត ត្រូវបានប្រភពរាយការណ៍ថា ជាអ្នកប្រមូលសេដ្ឋកិច្ច ពីក្រុមឈ្មួញដឹកទំនិញគេចពន្ធ តាមច្រកអានសេះ ពីប្រទេសថៃ ឲ្យលោកម៉ក់ ស៊ីសាវុធ ប្រធានសាខាគយ និងរដ្ឋករខេត្តព្រះវិហារ និងការិយាល័យគយ និងរដ្ឋាករអានសេះ។
ទីតាំងច្រកទ្វារព្រំដែនអានសេះ ត្រូវបានប្រភពព័ត៌មានរាយការណ៍មកថា កំពុងក្លាយជាកន្លែងឈ្មួញនាំចូលទំនិញគេចពន្ធ ពីប្រទេសថៃ ចូលមកចែកចាយ តាមបណ្ដាខេត្តនានាយ៉ាងគ្រឹកគគ្រេង។ ដោយករណីនេះគេមានការសង្ស័យថាមន្ត្រីជំនាញគយខេត្តព្រះវិហារនិងច្រកអានសេះ មានការឃុបឃិតគ្នាជាមួយក្រុមឈ្មួញ ដោយមិនខ្វល់ខ្វាយទៅនឹងការបង្ក្រាបឡើយ ធ្វើឱ្យចំណូលពន្ធគយមានការខាតបង់រាប់សិបលានរៀលក្នុងមួយខែៗ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ការលួចបើកឲ្យទំនិញគេចពន្ធ នាំចូលមានដូចជាចំណីអាហារជាច្រើន ប្រភេទ មានបន្លែផ្លែឈើទឹកក្រូចទឹកដោះគោ និងទឹកសុទ្ធជាដើម។ល។ ជាពិសេស គឺមាន់ដឹកទាំងរថយន្តតែម្តងក្រុមឈ្មួញ នាំចូលបានយ៉ាងរលូន ដោយគ្មានការឆែកឆេរ និងរឹតបន្តឹងពីមន្ត្រីគយ ដោយសារគេបង់សេវាឲ្យដោយមិនចេញវិក័យបត្រ ប្រមូលលុយ ដាក់ហោប៉ៅចែកគ្នាយ៉ាងសុខស្រួល។
ទំនិញគេចពន្ធ ទាំងនោះ ពីប្រទេសថៃ មានដូចជា ស្រាបៀរ ជាច្រើនប្រភេទ, ភេសជ្ជៈកំប៉ុង ឬដប និង ទំនិញចាប់ហួយ និងគ្រឿងសម្អាងការជាដើម។
បើតាមសេចក្តីរាយការណ៍ ពីច្រកទ្វារអន្តរជាតិអានសេះបានឲ្យដឹងថា មានក្រុមឈ្មួញធំៗ បានសម្រុកនាំទំនិញគ្រប់ប្រភេទ ពីប្រទេសថៃចូលមកកម្ពុជា ដោយមិនមានបង់ពន្ធយ៉ាងពេញបន្ទុក យ៉ាងរលូន នៃទឹកដីខេត្តព្រះវិហារយ៉ាងគំហុកតែម្តង ដោយគ្មានអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធណាមួយធ្វើការបង្ក្រាប ឬទប់ស្កាត់ឡើយប្រមូលយកប្រាក់គឺចប់។
សេចក្តីរាយការណ៍បន្តថា ការនាំទំនិញចូលដោយមិនមានបង់ពន្ធ មកពីប្រទេសថៃ តាមច្រកអានសេះ ឆ្លងចូលមកទឹកដីកម្ពុជា បានយ៉ាងរលូនបែបនេះ គឺមានការបើកដៃនិងឃុបឃិតគ្នាពីសំណាក់ លោកម៉ក់ ស៊ីសាវុធ ប្រធានសាខាគយ និងរដ្ឋករខេត្តព្រះវិហារ និងការិយាល័យគយ និងរដ្ឋករច្រកទ្វារអានសេះ ទើបក្រុមឈ្មួញ និងអាជីវករដំណើរការដឹកញ្ជូនចុះពីលើភ្នំច្រកអានសេះ ទៅចែកចាយ និងស្តុបទុកតាមឃ្លាំង និងចែកចាយទៅខេត្តផ្សេងៗទៀតបាន បើមិនដូច្នោះទេ កុំសង្ឃឹមថា នាំទំនិញគេចពន្ធ ចូលមក និងចែកចាយបាននោះ៕