ខេត្តឧត្ដរមានជ័យ៖ស្ត្រីម្នាក់ត្រូវបានគេកាប់សម្លាប់ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម។
យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបានឲ្យដឹងថា
ករណី ឃាតកម្ម កើតឡើងនៅថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២០៖២០នាទី នៅចំណុចក្នុងប្រឡាយ ស្របតាមបណ្ដោយផ្លូវលេខ១ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ករណីនេះបង្កឡើងដោយជនសង្ស័យ ឈ្មោះ ឈឿន កុម្ភ: ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាព យកកាំបិតចុងស្រួចចាក់ កាប់ និងអាករ ជនរងគ្រោះ ឈ្មោះ ហឹ សុវណ្ណចរិយា (ហៅ អឿន) ភេទស្រី អាយុ ៤១ឆ្នាំ ដែលបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងបរិវេណផ្សារថ្ម ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនអូរស្មាច់រីសត (បណ្ដាលឱ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ)។
ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងជំនាញ និងគរបាលរដ្ឋបាលអូរស្មាច់ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានសហការ ជាមួយផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះទៅដល់ទីកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ បាន នៅឯក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ នាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
ក្នុងខណៈពេលកំពុងសួរនាំ ជនសង្ស័យ ឈ្មោះ ឈឿន កុម្ភៈ បានឆ្លើយសារភាពថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាព យកកូនកាំបិតមានចុងស្រួចចាក់ កាប់ និងអាករ ជនរងគ្រោះ រហូតដល់ស្លាប់ពិតប្រាកដមែន។ ហើយបន្ទាប់ពីបានធ្វើសកម្មភាពរួច រូបខ្លួនបានប្រមូលយក ទូរស័ព្ទ និងប្រាក់កាស មួយចំនួន ដែលជារបស់ជនរងគ្រោះ យករត់គេចខ្លួនទៅសម្រាកនៅក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ប្រទេសថៃ ផងដែរ។
បើតាមប្រភពករណីខាងលើផ្ដើមចេញ ពីជនសង្ស័យ ជំពាក់លុយជនរងគ្រោះ ហើយ ជនរងគ្រោះបានគេទា ដោយប្រើសម្ដីអាក្រក់បន្តិចបន្តួច ទើបជនសង្ស័យ ខឹងយកកាំបិតសម្លាប់ ជនរងគ្រោះ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្ដង។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ ត្រូវបានបញ្ជូនមកស្នងការដ្ថាន នគបាលខេត្តឧត្ដរមាបជ័យ សាងសុំរឿងបញ្ជូនទៅតុលាការ៕