អង្គុយលេងទូរស័ព្ទនៅមាត់ទឹក ខ្យល់គរបណ្ដាលឲ្យរអិលជើងធ្លាក់ទឹកលង់…

ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតដោយសារលង់ទឹក។

ហេតុការណ៍បានកើតឡើង ម៉ោង៨និង៣០នាទីថ្ងៃទី០៣ខែមីនា ឆ្នាំ ២០២៤ ស្ថិតនៅទឹកអូរ ខាងមុខផ្ទះជនរងគ្រោះ ប្រហែល៥០ម៉ែត្រ នៅភូមិស្ពានក្អែក ឃុំ កណ្តែក ស្រុកប្រាសទបាគង ខេត្តសៀមរាម។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះ កាយ កន ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរសំណង់ រស់នៅភូមិ ស្ពានក្អែក ឃុំ កណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ បានបាត់ខ្លួនប្រហែលម៉ោង១៨.០០នាទីល្ងាច ថ្ងៃទី០២ ខែមីនាឆ្នាំ២០២៤ ហើយបានរកឃើញ៨.៣០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។ មូលហេតុៈដោយសារអង្គុយលេងទូរស័ព្ទនៅមាត់ទឹក ខ្យល់គរបណ្ដាលឲ្យរអិលជើងធ្លាក់ទឹកលង់ទឹកស្លាប់។

តាមការធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញជនរងគ្រោះ ពិតជាស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន៕