ខេត្តសៀមរាប៖សមត្ថកិច្ចបានប្រាប់សៀមរាប ប៉ុស្តិ៍ ថា ករណី មនុស្សស្លាប់(ធ្លាក់ពីលេីដេីមឈេី) នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៩និង ៣០នាទី នៅចំណុចអាជ្ញារាម ស្ថិតក្នុង ភូមិកញ្ចន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។
ជនរងគ្រោះ ឈ្មោះ វេត ម៉ៅ ភេទប្រុស អាយុ ៣៦ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។
យោងតាមការបំភ្លឺប្រពន្ធ របស់សពឈ្មោះគី ម៉ឺយ ភេទស្រី អាយុ ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប បានបំភ្លឺរៀបរាប់ថា នៅឆ្នាំ២០១២ ខ្លួនបានរៀបការជាមួយឈ្មោះ វេត ម៉ៅ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប (សព) ដោយប្រកបមុខរបរកសិករ និងពេលទំនេរពីស្រែចំការ ក៏ដេីរឡេីងយកកូនសត្វសេក សត្វសារិកាកែវ ដេីម្បីលក់។
ស្ត្រីប្រពន្ធជនរងគ្រោះបានបន្តថានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏មានឈ្មោះ សល ចាន់ ភេទប្រុស មានទីលំនៅបុច្ចុប្បន្នភូមិកញ្ចុនរុន ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប បានប្រាប់ទៅឈ្មោះ វេត ម៉ៅ (សព) ថា ឃេីញមានកូនសត្វនៅនឹងដេីមចំបក់ នៅចំណុចអាជ្ញារាម ភូមិកញ្ចន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប នៅជាប់ផ្លូវលំ។
ប្រពន្ធជនរងគ្រោះបន្តថាជាក់ស្ដែងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៩ និង ០០នាទី ប្តប្តីរបស់ខ្លួន(សព) ក៏បានជិះម៉ូតូ ១គ្រឿងម៉ាកវេវ របស់ឈ្មោះ ហូវ ដាច់ ដោយប្តីរបស់ខ្លួន (សព) ប្រាប់ថា ខ្លួនទៅយកកូនសត្វសារិកាកែវ ដែលឈ្មោះ សល ចាន់ បានប្រាប់ ចំណែកខ្លួនទៅស៊ីឈ្នួលឱ្យឈ្មោះចាន់ លុះដល់វេលាម៉ោងប្រហែល ១២ និង ០០នាទី ជាម៉ោងសម្រាកការងារក៏មិនទាន់ឃេីញប្តីរបស់ខ្លួនមកវិញនោះទេ បន្តិចក្រោយមកស្រាប់តែឈ្មោះ ហូវ ដាច់ ប្រាប់ថាមានមនុស្សឡេីងយកកូនសត្វ ហេីយធ្លាក់ពីលេីដេីមឈេីស្លាប់ ពេលនោះខ្លួនមានការសង្ស័យថាជាប្តីខ្លួន ក៏បានឱ្យគេជូនទៅ ពេលទៅដល់ក៏បានឃេីញសព សពជាប្តីរបស់ខ្លួនស្លាប់នៅនិងផ្លូវក្រោមដើមចំបក់មានស្នាមរបួសបែកក្បាលហូឈាមចេញខួរនិងបាក់ឆ្អឹងជំនីខាងស្តាំទាំងអស់ ពិតប្រាដកមែន។
តាមរបាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថា ការពិនិត្យសាកសព – ផ្នែកក្បាលខាងមុខបែកលលាចេញខួរក្បាល ដងខ្លួនបាក់ឆ្អឹងជំនីខាងស្តាំទាំងអស់។ ការសន្និដ្ឋាន -យោងតាម ការពិនិត្យវិភាគកន្លែងកើតហេតុ របស់កម្លាំងជំនាញ និងការពិនិត្យសាកសពរបស់គ្រូពេទ្យ និងការបំភ្លឺរបស់ប្រពន្ធ( សព ) សន្និដ្ឋានថា(សព)ពិតជាស្លាប់ដោយសាឡេីងចុងឈេី (យកកូនសត្វ)ធ្លាក់ស្លាប់ពិតប្រាកដមែន។ ក្រោយពិនិត្យចប់បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសព ធ្វើបុណ្យតាមប្រពៃណី៕