ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីធ្លាក់ពីលើដើមឈើ។
សេចក្ដីរាយការណ៍ព័ត៌មានបឋម បានឱ្យដឹងថា ហេតុការណ៍បានកើតឡើង ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ជាង១០ព្រឹក នៅចំណុចក្បែភ្នំអាជ្ញារៀម ភូមិកញ្ចន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន។
ថ្លែងប្រាប់សារព័ត៌មានសៀមរាប ប៉ុស្ដិ៍ នៅរសៀលថ្ងៃចន្ទនេះ សមត្ថកិច្ចខេត្តសៀមរាបបានអះអាងថា ករណីមនុស្សធ្លាក់ពីលើដើមឈើបណ្ដាលឱ្យស្លាប់នេះ ជនរងគ្រោះ មាន
ឈ្មោះ វេត ម៉ៅ ភេទប្រុសអាយុ៣៦ ទីលំនៅភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។
ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់មូលហេតុអំពីហេតុការណ៍នេះនៅឡើយ។ បច្ចុប្បន្ន សាកសពជនរងគ្រោះ សាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕

