ខេត្តកំពង់ចាម៖ តៃកុងឡានម្នាក់បានបាត់បង់ជីវិត ខណ:បើកឡានធំទៅបុកនឹងឡាន១គ្រឿងទៀតដែលកំពុងចតស្ងៀម។

ហេតុការណ៍បានកើតឡើងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ០២-២០២៤ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៦៦-៦៧ ស្ថិតនៅភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
គ្រោះថ្នាក់ចរាចរណ៍ នេះ រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉ក (ចង្គូតស្តាំ) ពាក់ស្លាកលេខ KCH-0215 អ្នកបើកបរឈ្មោះ មឿន សំនាត់ (ស្លាប់នៅនឹងកន្លែង) ភេទប្រុស ទីលំនៅភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង បើកទិសដៅ ពីលិច ទៅកើត បានទៅបុកពីក្រោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3A-7128 (អ្នកបើកបរគេចខ្លួនបាត់) ជារថយន្តកំពុងឈប់នៅស្ងៀម។
មូលហេតុ: រថយន្តម៉ាកហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ KCH-0215 និងលេខរ៉ឺម៉កកំពង់ចាម 4A-2157 ប្រើប្រាស់ល្បឿនលឿន ទៅបុកពីក្រោយរថយន្តកំពុងឈប់ស្ងៀម។ ករណីនេះបណ្ដាលឱ្យ ស្លាប់មនុស្សប្រុស ០១នាក់,ខូចខាតរថយន្ត ០២គ្រឿង៕