សម្ដេច ហ៊ុន សែន ស្នើអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យ ឬមួយអ្នកនាង ចន ច័ន្ធលក្ខិណា បន្ត ឬមួយរកបេក្ខភាពផ្សេងធ្វើប្រធានសមាគមសិន
ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នៅមុននេះបន្តិចបានស្នើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យ ឬមួយអ្នកនាង ចន ច័ន្ធលក្ខិណា បន្តឬមួយរកបេក្ខភាពផ្សេងធ្វើប្រធានសមាគមសិន។
តាមរយៈ page facebook ផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន នៅយប់ថ្ងៃទី 20 ខែកុម្ភៈឆ្នាំ 2024 នេះ បានសរសេរថា៖
បន្ទាប់ពីបានអានយោបល់របស់បងប្អូនលើការដាក់បេក្ខជនអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ជាប្រធានសមាគម
សិល្បៈ ខ្ញុំសូមបញ្ជាក់និងលើកជាគំនិត
មួយចំនួនដូចខាងក្រោម៖
១.ខ្ញុំបញ្ចេញមតិផ្ទាល់ក្នុងនាមជាពលរដ្ឋម្នាក់ដែលពុំមានសិទ្ធិបោះឆ្នោតរើសប្រធានសមាគមនោះ
ទេ។
២.សន្លឹកឆ្នោតស្ថិតនៅលើដៃរបស់
សិល្បករសិល្បការីនីដែលមានសិទ្ធិ
បោះឆ្នោតឯណោះវិញទេ។
៣.រវាងសិល្បៈនិងជំនួញមិនគួរផ្សាភ្ជាប់គ្នាទេ។ ខ្ញុំដឹងពីការយឺតយ៉ាវរបស់
ក្រុមហ៊ុនក្នុងការប្រគល់ផ្ទះដោយសារ
កប់ទុនលើដីចំនួនច្រើន តែក្រុមហ៊ុន
មិនទាន់ក្ស័យធនរហូតមិនអាចមកធ្វើ
ប្រធានសមាគមនិងជួយដល់សិល្បៈបានដែរ។
៤.មិនតម្រូវថាទាល់តែចេះសិល្បៈទើបធ្វើប្រធានសមាគមសិល្បៈបាន
នោះទេ។ ដូចគ្នានេះដែរ រដ្ឋមន្ត្រីក្រសួង
វប្បធម៍យើងមិនមែនជាអ្នកសិល្បៈទេ
តែគាត់អាចគ្រប់គ្រងបានលើគ្រប់ផ្នែក។ នៅប្រទេសថៃពេលនេះរដ្ឋមន្ត្រីក្រសួងការពារជាតិមិនមែនជាទាហាន
ទេ គឺជាជនស៊ីវិលសុទ្ធសាធ តែគាត់អាចគ្រប់គ្រងទាហានបាន។ ប្រទេសមួយចំនួនរដ្ឋមន្ត្រីក្រសួងសុខាភិបាល
មិនមែនជាវេជ្ជបណ្ឌិតឬគ្រូពេទ្យទេ
តែគេគ្រប់គ្រងលើវិស័យសុខាភិបាលបាន។
ដើម្បីងាយស្រួល ខ្ញុំស្នើអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យ ឬមួយអ្នកនាង
ចន ច័ន្ធលក្ខិណា បន្ត ឬមួយរកបេក្ខភាព
ផ្សេងធ្វើប្រធានសមាគមសិន។
គំនិតរបស់របស់ខ្ញុំមិនចង់ឃើញការ
លំបាករបស់សមាគមក្នុងការស្វែងរក
ថវិកាជួយសិល្បករសិល្បការិនីជួបការលំបាក។
ឧកញ៉ា ហេង ឡុង និងអ្នកនាងចន
ចន្ធ័លក្ខិណា បានប្រឹងប្រែងជាមួយខ្ញុំប៉ុន្មានឆ្នាំមកនេះអស់ថវិកាច្រើនដើម្បីជួយសិល្បករសិល្បការិនីដែល
ជួបការលំបាក។ខ្ញុំសង្ឃឹមថាសមាគមនឹងរកបានប្រធានល្អមានលទ្ធភាពជួយសិល្បករសិល្បការិនីបាន។សម្រាប់ឧកញ៉ា ឡេង ណាវ៉ាត្រា រង់ចាំពេលក្រោយក៏មិនយឺតពេលដែរ។
សូមជម្រាបថា នៅថ្ងៃមិញនេះ សម្ដេចហ៊ុន សែន បានសរសេរសារមួយ ក្រោយឃើញអ្នកឧកញ៉ា ឡេង
ណាវ៉ាត្រាបង្ហាញពីបំណងចង់ឈរ
ឈ្មោះជាប្រធានសមាគមសិល្បៈ
រួចមកខ្ញុំមានអារម្មណ៍កក់ក្តៅសម្រាប់
អនាគតសមាគមមួយនេះ។
សម្ដេចហ៊ុន សែន បានសរសេរថា៖
បន្ទាប់ពីបានឃើញអ្នកឧកញ៉ា ឡេង
ណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរ
ឈ្មោះជាប្រធានសមាគមសិល្បៈ
រួចមកខ្ញុំមានអារម្មណ៍កក់ក្តៅសម្រាប់
អនាគតសមាគមមួយនេះ។
កន្លងមកក៏ដូចជាបច្ចុប្បន្នខ្ញុំក៏បានរួម
ចំណែកជួយដល់សិល្បករសិល្បការីនីដែលជួបការលំបាកតាមរយៈសមាគមផងនិងតាមបុគ្គលផងខ្ញុំគិតថាបញ្ហាថវិកាទ្រទ្រង់សមាគមដើម្បីជួយ
ដោះស្រាយការលំបាករបស់សមាគម
នៅតែជាបញ្ហាប្រឈមធំ។
ដូចនេះប្រសិនបានអ្នកឧកញ៉ា
ឡេង ណាវ៉ាត្រា ជាប្រធានសមាគម
យើងពិតជាដោះស្រាយបានមួយផ្នែក
ធំរាប់ទាំងស្នាក់ការធ្វើការរបស់សមាគមផង។
ខ្ញុំមិនជ្រៀតជ្រែតលើការបោះឆ្នោត
រើសប្រធានសមាគមទេតែដោយសារយើងត្រូវការសិល្បៈដែល
មានការសាមគ្គីភាពនិងរីកចម្រើនទៅ
មុខទើបខ្ញុំផ្តល់ការគាំទ្របែបនេះ៕