ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំត្រួតពិនិត្យ រៀបចំសោភ័ណ និងសណ្តាប់ធ្នាប់សាធារណៈក្នុងតំបន់ផាប់ស្ទ្រីត បានសម្រេចណែនាំដល់ម្ចាស់ភោជនីយដ្ឋាន នៅតំបន់ផាប់ស្ទ្រីតទាំងអស់ពេលព្រឹក សូមរៀបចំទុកដាក់សម្ភារដោយត្រូវរក្សាចិញ្ចេីមផ្លូវសម្រាប់ភ្ញៀវថ្មេីជេីង។
-ណែនាំដល់ម្ចាស់ភោជនីយដ្ឋាន ឬក្រុមហ៊ុនដែលបានការអនុវត្តឱ្យតុបតែងភ្លេីងកាត់ទទឹងផ្លូវត្រូវពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងល្អិតល្អន់ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុដល់ភ្ញៀវ។
-ត្រូវកំណត់រយៈពេល នៃការតុបតែងភ្លេីងលម្អនៅតំបន់ផាប់ស្ទ្រីត។
កិច្ចប្រជុំនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្លឹបកម្សាន្តមនុស្សពេញវ័យ Cheer Club ក្រោមវត្តលោក នាក់ ណេរ៉ុន អភិបាលរងខេត្តតំណាងលោកប្រាក់ សោភ័ណ អភិបាល និងសណ្តាប់ធ្នាប់សាធារណៈក្នុងតំបន់ផាប់ស្ទ្រីតដោយមានការចូលរួមពីលោក នាយករដ្ឋបាល តំណាងមន្ទីរ អង្គភាព ទីចាត់ការ និងក្រុងសៀមរាប៕