មន្ត្រីចម្រុះ ខេត្តសៀមរាប បង្ក្រាបទីតាំង កាយដីអត់ច្បាប់ មួយកន្លែង នៅក្បែរភ្នំក្រោម

ខេត្តសៀមរាប៖ក្រុមមន្ត្រីខេត្តសៀមរាបនៅថ្ងៃថ្ងៃទី០៦និង០៧ខែមេសាឆ្នាំ២០២០បានចុះបង្ក្រាបការដ្ឋានជីកយកអាចម៍ដីមួយកន្លែងស្ថិតនៅភូមិសាស្ត្រភូមិចុងឃ្នៀសសង្កាត់ចុងឃ្នៀសក្រុងសៀមរាបខេត្តសៀមរាប។ករណីនេះសមត្ថកិច្ចចម្រុះបានធ្វើការឃាត់គ្រឿងចក្រចំនួន០៩គ្រឿងមានដូចជា៖អេស្កាវ៉ាទ័រចំនួន២គ្រឿង,ឡានដឹកដីចំនួន៧គ្រឿង។
ចំពោះវត្ថុតាងសមត្ថកិច្ច្ចបានប្រគល់ឲ្យទៅការិយាល័យជំនាញដើម្បីអនុវត្តបន្តទៅតាមនីតិវិធីច្បាប់។ទោះយ៉ាងណានៅថ្ងៃទី០៧ខែមេសាម្សិលមិញសមត្ថកិច្ចបានប្រគល់រថយន្តទាំង៧គ្រឿងឲ្យទៅម្ចាស់ដើមវិញបន្ទាប់ពីធ្វើការស្រាវជ្រាវជាក់ស្តែងទើបដឹងថារថយន្តទាំងនេះបានចូលទៅទិញអាចម៍ដីពីការដ្ឋានខាងលើដោយខុសច្បាប់ដោយអចេតនាពីព្រោះម្ចាស់ការដ្ឋានបានប្រាប់ពួកគាត់ថាការដ្ឋាននេះមានលិខិតអនុញ្ញាតត្រឹមត្រូវ។
ជាមួយគ្នានេះដែរមន្ត្រីបានធ្វើការអប់រំណែនាំពួកគាត់ត្រូវទិញអាចម៍ដីណាដែលមានលិខិតអនុញ្ញាតត្រឹមត្រូវ។ចំណែកចំពោះវត្ថុតាងអេស្កាវ៉ាទ័រចំនួន២គ្រឿងត្រូវបានឃាត់ទុកនិងបិទការដ្ឋានជាបណ្តោះអាសន្នដើម្បីឲ្យម្ចាស់ការដ្ឋានចូលខ្លួនធ្វើការផាកពិន័យអន្តរការណ៍ដោយអនុវត្តន៍ច្បាប់ស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មធនធានរ៉ែ។យ៉ាងនេះក្តីនៅមុនដំបូងករុមហ៊ុនខាងលើមិនឲ្យសមត្ថកិច្ចចូលត្រួតពិនិត្យនោះឡើយ។តែដោយកិច្ចសហការបានឆ្លងយោបល់ថ្នាក់ដឹកនាំខេត្តនិងលោកព្រះរាជអាជ្ញាទើបតំណាងក្រុមហ៊ុនខាងលើបើកទ្វារឲ្យសមត្ថកិច្ចចូលត្រួតពិនិត្យ។មហាជនលើកឡើងថាក្រុមហ៊ុខាងលើទំនងមកអភិវឌ្ឍរបៀប ធ្វើនំអត់ម្សៅអញ្ចឹង៕SRP

សរសេរមតិយោបល់