ខេត្តសៀមរាប៖នាយរងប៉ុស្តិ៍នគរបាលព្រៃជ្រូក បានជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ចំណែកប្រពន្ធរងរបួស ខណ:បើកម៉ូតូឌុបគ្នាបុកជាមួយម៉ូតូ១គ្រឿងទៀត។
ហេតុការណ៍បានកើតឡើង ថ្ងៃទី១៧ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ២០និង១៥ នាទី លើផ្លូវជាតិលេខ៦ ចំណុចមុខអនុវិទ្យាល័យ ហ៊ុន សែន ព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក។
សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាង ម៉ូតូម៉ាកហុងដា ផលិតឆ្នាំ ២០០៥ ព៌ណខ្មៅ ពាក់ផ្លាកលេខសៀមរាប 1G- 6955 បើកបរដោយឈ្មោះ អនុសេនីយ៍ឯក ផៃ សុភាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃជ្រូក (គ្មានមួកពាក់មួក) ដឹកប្រពន្ធ ឈ្មោះ ឃ្លោក គិមលឿ អាយុ៣៣ឆ្នាំនៅភូមិ ព្រៃជ្រូក ឃុំព្រៃជ្រូក (គ្មានមួកសុវត្តិភាព) ទិសដៅពីកើត ទៅលិចបានបុកជាមួយ ម៉ូតូម៉ាក SUZUKI VIVA ពាក់ផ្លាកលេខបន្ទាយមានជ័យ 1G -7923 បើកបរដោយឈ្មោះ លាង សារ៉េត ភេទប្រុស អាយុ៤៤ ឆ្នាំនៅភូមិ១៣មករា សង្កាត់ព្រេកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (មានមួកសុវត្ថិភាព) បើកពីលិច ទៅកើត ច្រាសទិសគ្នា។
សមត្ថកិច្ចបានបន្តថា ករណីនេះបណ្តាលអោយ របួសមនុស្ស៣នាក់៖
១/ឈ្មោះផៃ សុភាក់ នាយរងប៉ុស្តិ៍នគរបាលព្រៃជ្រូក
(ធ្ងន់) ស្លាប់ពេលសង្គ្រោះដល់មន្ទីរពេទ្យ
២/ឈ្មោះ ឃ្លោក គិមលឿ (ស្រាល)
៣/ឈ្មោះ លាង សារ៉េត របួសធ្ងន់ (បាក់ជើងឆ្វេង)
+ខូចខាត ២គ្រឿងធ្ងន់។
សមត្ថកិច្ចបានបញ្ជាក់ថាហេតុការណ៍នេះ មូលហេតុ បណ្ដាលមកពីម៉ូតូពាក់ផ្លាកលេខសៀមរាប 1G – 6955 បើកបរបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន នឹងម៉ូតូ SUZUKI VIVA បើកបរក្នុងល្បឿនលឿន។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃជ្រូក បានចុះវាស់វែង សង្គ្រោះ ជនរងគ្រោះ យកទៅមន្ទីរពេទ្យ។ ឯវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍នគរបាលព្រៃជ្រូកដើម្បីចាត់ការតាមនិតិវិធី៕