ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងពីរនាក់ទៀតបានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ។
ហេតុការណ៍បានកើតឡើង នៅត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ១៩ លើផ្លូវកៅស៊ូពីឃុំយាង ទៅឃុំក្តីរុន ភូមិតាប៉ាង ឃុំក្ដីរុន ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចស្រពួកបានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូម៉ាកហុងដា ព៌ណខ្មៅ ផលិតឆ្នាំ ២០១៨ ពាក់ផ្លាកលេខ 1AC-7691 បើកបរដោយឈ្មោះ សឿន គីម ភេទ ប្រុស អាយុ ២០ឆ្នាំនៅភូមិទឹកថ្លា ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប (មានពាក់មួកសុវត្ថិភាព) បើកបរទិសដៅ ពីត្បូងទៅជើង បានបុកម៉ូតូម៉ាកហុងដាឌ្រីមព៌ណខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខសៀមរាប 1T-0567 បើកបរដោយឈ្មោះ យូរ សោម ភេទ ប្រុស អាយុ ៦៧ឆ្នាំ នៅភូមិក្ដីរុន ឃុំក្ដីរុន ស្រុកពួក ខេត្តសៀមរាប ដឹកឈ្មោះ ហៅ នី ភេទប្រុស អាយុ ៥០ឆ្នាំ នៅភូមិ ស្រែណូយឃុំស្រែណូយ ស្រុក វ៉ារិន ខេត្ត សៀមរាប (គ្មានពាក់មួកសុវត្ថិភាពទាំង២នាក់) បើកបរទិសដៅពីជើងទៅត្បូង (ហើយបត់ឆ្វង)។
សមត្ថកិច្ចបន្តថាករណីនេះបណ្តាលអោយ: មនុស្សស្លាប់ ០១នាក់ ឈ្មោះ សឿន គីម ពេលបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រកអង្គជុំ។
– របួសធ្ងន់មនុស្ស២នាក់ ៖
1/ឈ្មោះ យូរ សោម បាក់ច្អឹងស្មងជើងស្តាំ។
2/ឈ្មោះ ហៅ នី ពកក្បាលផ្នែកខាងក្រោយ។
ខូចខាតម៉ូតូ ២គ្រឿងធ្ងន់។ មូលហេតុ: ម៉ូតូពាក់ផ្លាកលេខសៀមរាប 1T-0567 បើកបរបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ម៉ូតូពាក់ផ្លាកផ្លាកលេខ 1AC-7691 បើកបរក្នុងល្បឿនលឿន។
ក្រោយពេលកើតហេតុកម្លាំងផ្នែកចរាចរណ៍ និងប៉ុស្ត៍នគរបាលរដ្ឋបាលក្តីរុន បានបានចុះទៅវាស់វែងនិង សង្គ្រោះជនរងគ្រោះ ទៅមន្ទីពេទ្យ និងប្រមូលវត្ថុតាងមកទុកនៅអង្កភាពដើម្បីចាត់ការនិតិវិធី៕