ស្នងការនគរបាល ខេត្តកំពង់ធំ ទទួលអំណោយ មួយចំនួន ពីសប្បុរសជន

ស្នងការនគរបាល ខេត្តកំពង់ធំ ទទួលអំណោយ មួយចំនួន  ពីសប្បុរសជន

ខេត្តកំពង់ធំ៖ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅព្រឹកមិញបានទទួលអំណោយមួយចំនួន ពីលោក រិន វីរះ ម្ចាស់អាជីវកម្មផលិតទឹកកកអនាម័យ រិន វីរះ នៅក្រុុង ស្ទឹងសែន ខេត្តកំពង់ធំ និងលោក រស់ ចិន្ដា ម្ចាស់អាជីវកម្មផលិតទឹកកកអនាម័យ រស់ ចន្តា
នៅស្រុកសន្ទុក ខេត្តកំពង់ធំ ។អំណោយដែលជាការឧបត្ថម្ភ របស់ម្ចាស់អាជីវកម្មទាំងពីររួមមានៈ អង្ករ ១០ បេ ក្នុង០១បេមានទម្ងន់ ៥០គីឡូក្រាម សរុប ៥០០គីឡូក្រាម .ម៉ាស់ចំនួន០៥ប្រអប់ ក្នុង០១ ប្រអប់មានចំនួន៥០សន្លឹក សរុប ២៥០សន្លឹក និងអាល់កុលចំនួន ០២កាន ក្នុង០១ កានមានចំនួន៣០ លីត្រ សរុប៦០លីត្រ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក រស់ ចន្តា និង លោក រិន វីរះ និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភ សម្ភារៈមួយចំនួន ខាងលើ ដល់រូបលោកសម្រាប់ចាត់ចែងប្រើប្រាស់តាមសេចក្តី ត្រូវការក្នុងអង្គភាពជាប្រចាំថ្ងៃ។លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានជូនពរដល់ម្ចាស់អាជីវកម្ម ទាំងពីរ និងក្រុមគ្រួសារ សូមសមប្រកបជួបប្រទះដោយពុទ្ធពរទាំង៤ ប្រការ គឺ​អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

សរសេរមតិយោបល់