ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តកំពង់ចាម រួមនឹង លោក លោកស្រី អភិបាលរងខេត្ត នៅរសៀលថ្ងៃទី៦ ខខែមេសា ម្ម្សិលមិញ បាន អញ្ជើញ ចូលរួម ទទួលថវិកាចំនួន១៦.០៥០.០០០រៀល ពីមន្ត្រីរាជការនៃសាលាខេត្តកំពង់ចាម ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដេីម្បី រួម គ្នា បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ១៩) នៅ ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម ក៏ដូចជា នៅ ក្នុង ប្រទេស កម្ពុជា ទាំង មូល ផង ដែរ ។
គួរ រំលឹក ផង ដែរថា ដោយ អនុវត្ត តាម បទបញ្ជា របស់ សម្តេច ជោ ហ៊ុន សែន និង ក្រសួង សុខាភិបាល ផង នោះ រដ្ឋបាលខេត្តកំពង់ចាម បាន សម្រេច រៀបចំកន្លែងព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន៤កន្លែងក្នុងក្រុងកំពង់ចាម ក្នុង នោះ រួម មាន ១-មន្ទីរពេទ្យខេត្ត ចំនួន២អគារ មាន១៤បន្ទប់ ស្មើចំនួន៦២គ្រែ (អ្នកជំងឺកំពុងសម្រាកព្យាបាល)។ ២-សណ្ឋាគារមេគង្គ មានចំនួន៧១បន្ទប់ ស្មើចំនួន១៤២គ្រែ។ ៣-សាលាគរុកោសល្យភូមិភាគ មានអគារអន្តេវេសិកដ្ឋានមាន ៤០បន្ទប់ ស្មើចំនួន១២០គ្រែ ក្រុមការងារបានរៀបចំបំពាក់សំភារ:បន្ទប់ទឹក ប្រព័ន្ធអគ្គីសនី ទឹកស្អាត និងគ្រែអ្នកជំងឺ។ ៤-អាគាររៀនចំនួន២អគារ មាន ចំនួន៥៤បន្ទប់ ស្មើចំនួន៤៣២គ្រែ ក្រុមការងារបានរៀបចំសំអាត និងបំពាក់សំភារ:បន្ថែម។ សរុបចំនួន៤អគារ មានបន្ទប់ចំនួន១៧៩បន្ទប់ ស្មើចំនួន៧៥៦គ្រែ ដោយទីតាំងធំទូលាយមានខ្យល់ កាសចេញចូល គ្រប់គ្រាន់ និងបន្ទប់ប្រកបដោយផាសុកភាពផងដែរ ៕SRP