ម៉ូតូបុ..កគ្នានៅស្រុកស្រីស្នំ បណ្ដាលឲ្យស្លា..ប់ម្នាក់ របួ..សធ្ង..ន់ម្នាក់

0

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការគ្រោះថ្នាក់ចរាចណ៍រវាងម៉ូតូនិងម៉ូតូ បញ្ច្រាសទិសគ្នាពីជើងទៅត្បួង។

ហេតុការណ៍បានកើតឡើង វេលាម៉ោង១៨និង២០នាទី នៅលើកំណាត់ដងផ្លូវជាតិលេខ៦៨ ចន្លោះ បង្គោលគីឡូម៉ែត្រលេខខ (៣០-៣១) ស្ថិតនៅភូមិយាយម៉ី ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចណ៍ នេះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខពោធិ៍សាត់ ១L-៩០២៤ បើកបរដោយឈ្មោះ យឿន ស៊ីវ័ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បើកបរមានទិសដៅពីត្បូង ទៅជើង ( ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បានប្រើប្រាស់មួកសុវត្ថិភាព)។ ចំណែកភាគីម្ខាងទៀត ម៉ូតូម៉ាកហុងដា C១០០ ពណ៌ក្រហម ស៊េរី១៩៨៩ គ្មានផ្លាកលេខបើកបរដោយឈ្មោះ ប៉ិក ប៊ុនជួប ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិខ្វែក ឃុំមោង  ស្រុកស្រីស្នំ ខេត្តសៀមរាប បើកបរមានទិសដៅពីជើង ទៅត្បូង (របួសធ្ងន់) មិនបានប្រើប្រាស់មួកសុវត្ថិភាព និងបានបញ្ជូនទៅមណ្ឌលសុខភាពស្រីស្នំ និងបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថាគ្រោះថ្នាក់ចរាចណ៍នេះការសន្និដ្ឋានបឋមដោយសារអ្នកបើកបរម៉ូតូ ស៊េរី១៩៨៩ ពណ៌ក្រហមឡើងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។ នគរបាលចរាចរណ៍នៃអធិការស្រុកស្រីស្នំ បានចុះវាស់វែងយកម៉ូតូ២គ្រឿង ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ៕