ខេត្តសៀមរាប៖ផ្ទះរបស់ប្រជាពលរដ្ឋ មួយខ្នងត្រូវបាន អគ្គីភ័យលេបត្របាក់ទាំងស្រុង។
ហេតុការបានកើតឡើង នៅម៉ោង២១និង៥០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីខេត្តសៀមរាប។
សមត្ថកិច្ចបានប្រាប់ថា ករណីអគ្គីភ័យនេះ ម្ចាស់ផ្ទះឈ្មោះ ផាយសុខុម ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានជួលផ្ទះនេះ(អោយចំនួន០២នាក់)៖
១/ឈ្មោះ ម៉ើ ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ ស្រុកកំណើត នៅភូមិត្បែងលិច ឃុំត្បែងស្រុកបន្ទាយស្រី និងប្រពន្ធឈ្មោះ ជុន សុភី ភេទស្រី អាយុ២៧ឆ្នាំ ស្រុកកំណើត នៅភូមិរុន ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
– មុខរបរ (ជាងជួសជុលម៉ូតូ )
២/ឈ្មោះ អុិត ដាវីត ភេទប្រុសអាយុ៣៩ឆ្នាំស្រុកកំណើត នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (មុខរបរលក់ជីនិងថ្នាំកសិកម្ម)។
សមត្ថកិច្ចបន្តថាករណីនេះ មូលហេតុ នៅពុំទាន់ដឹងនោះទេចំណែកការខូចខាតមិនទាន់សរុបបាននៅឡើយទេ៕

