សំណាងណាស់របួសស្រាល សូមគោរពច្បាប់ចរាចរណ៍

0

ខេត្តសៀមរាប៖ម៉ូតូចំនួន 2 គ្រឿង បានបុកគ្នាបណ្ដាលឲ្យរបួសរបួសស្រាលពីរនាក់។ ហេតុការណ៍បានកើតឡើង វេលាម៉ង០៧និង២៥នាទីព្រឹកត្រូវ​និងថ្ងៃទី ២៩ខែ ធ្នូ  ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៦ តត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ លេខ ៣៦៥ និង ៣៦៦ មុខធនាគារ អេស៊ីលីដា ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប​។

សមត្ថកិច្ចបានប្រាប់ថាគ្រូថ្នាក់ចរាចរណ៍នេះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1AM- 8076  បើកបរដោយឈ្មោះ ផុន កក្កដា   ភេទប្រុស អាយុ១៦ ឆ្នាំ រស់​នៅភូមិ ត្រាំកង់ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប របួសស្រាល បានដឹកអ្នករួមដំណើរពីក្រោយម្នាក់ ឈ្មោះ យិន ឆៃណា ភេទស្រី អាយុ១៧ ឆ្នាំ របួសស្រាល រស់នៅភូមិជាមួយអ្នកបើកបរក្នុងទិសដៅពីកើត ទៅលិច (ពាក់មួកសុវត្ថិភាពទាំងពីរនាក់) បានបុកម៉ូតូ០១គ្រឿងម៉ាក HONDA DREAM ពណ៌ក្រហម ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1C -5812 បើកបរ​ដោយឈ្មោះ វ៉ាត ភេ ភេទប្រុស អាយុ ៦៧  ឆ្នាំ រស់នៅភូមិ ឪម៉ាល់ ឃុំបួរ ស្រុកក្រឡាញ់ខេត្តសៀមរាប អ្នកបើកបរពីទិសខាងលិចទៅទិសខាងកើត រួចបត់ឆ្វេង (ពាក់មួកសុវត្ថិភាព )។

សមត្ថកិច្ចបន្តថាករណីនេះ រងរបួសស្រាល ០២នាក់ រងការខួចខាតម៉ូតូស្រាល ០២គ្រឿង។ មូលហេតុ គ្រោះថ្នាក់បណ្តាល​មក​ពី​អ្នក​បើកបរម៉ូតូពាក់ផ្លាកលេខ បន្ទាយមានជ័យ 1C- 58 12  បើកបរពីទិសខាងលិចទៅទិសខាងកើត ផ្លាស់ប្តរទិសដៅខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបរម៉ូតូពាក់ផ្លាកលេខសៀមរាប 1AM- 80 76  បើកបរក្នុងទិសដៅពីកើតទៅលិច មានល្បឿនលឿន។

ក្រោយ​ពេលកើតហេតុរួចកម្លាំងជំនាញបានបញ្ជូនជនរងគ្រោះទៅពេទ្យ ឯវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធីច្បាប់៕