ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងលោកជំទាវព្រមទាំងសហការី នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបុណ្យសព និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពសិស្សានុសិស្សទាំង ៤រូប ដែលបានស្លាប់ដោយសារលង់ទឹកស្ទឹងសង្កែ ស្ថិតនៅចំណុចខាងក្រោមទំនុបពហុបំណងសេកសក ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣
វេលា ម៉ោង១១ព្រឹក ខណៈពួកគេចេញពីរៀនបបួលគ្នា មកលេងទឹកនៅដងស្ទឹងសង្កែ ចំណុចខាងលើ បណ្តាលអោយលង់ទឹកចំនួន៦នាក់។
ក្នុងនោះស្លាប់៤នាក់រួមមាន៖
១.កុមារី សេង អុីនជឺលីអាយុ១២ឆ្នាំ ថ្នាក់ទី៧
២. កុមារី សេង ជូលីណា អាយុ១៤ឆ្នាំថ្នាក់ទី៨
៣.កុមារី អូ ហាន់ណានូរីអាយុ១១ឆ្នាំថ្នាក់ទី៧
៤-កុមារ៉ា ភាព ចិន្ដា អាយុ១៤ឆ្នាំថ្នាក់ទី១០
សពកុមារា កុមរីទាំង៤នាក់ខាងលើស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តម សុខ លូ បាននាំនូវការផ្តាំផ្ញើពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារនៃសព ដែលត្រូវបាត់បង់កូនៗជាទីស្រឡាញ់។
សម្ភារៈចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពទាំង៤ក្នុងក្នុងមួយសព រួមមាន៖អង្ករ ១០០ គីឡូក្រាម,មី ២ កេស,ត្រីខ ២ យួរ,ទឹកត្រី ២ យួរ ,ទឹកស៊ីអ៊ីវ ២យួរនិងថវិកា ១លាន រៀលផងដែរ៕SRP

