កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងច្បារមន មានការចូលរួមពីលោកមេភូមិ ចៅសង្កាត់ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ ចាប់ខ្លួនប្តីប្រពន្ធ ពីបទរំលោភលើទំនុកចិត្ត លួចលក់ទ្រព្យសម្បត្តិអ្នកដទៃ។
ការចាប់ខ្លួនធ្វើឡើង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣
ដោយចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួន លេខ៥៣៩ និងដីកាលេខ៥៣៧ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ របស់ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ឈ្មោះ នាង សុីណៃ។
សមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ស្ពឺបានអោយដឹងថា៖ ១-ជនត្រូវចោទឈ្មោះ ទិត តុន ភេទប្រុស អាយុ៤២ឆ្នាំ តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៥៣៧ ពីបទលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន។
២-ជនត្រូចោទឈ្មោះ អុឹង ណៃហួយ ភេទស្រី អាយុ៣៣ឆ្នាំ តាមដីកាលេខ៥៣៩ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ពីបទរំលោភលើទំនុកចិត្ត បច្ចប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធី៕SRP

