មន្ត្រីអះអាងថា នារីអាយុ១៨ឆ្នាំ លោតសម្លាប់ខ្លួន ពីលើភ្នំក្រោម មូលហេតុ មានវិបត្តិផ្លូវចិត្ត និងសង្សារ

មន្ត្រីអះអាងថា នារីអាយុ១៨ឆ្នាំ លោតសម្លាប់ខ្លួន ពីលើភ្នំក្រោម មូលហេតុ មានវិបត្តិផ្លូវចិត្ត និងសង្សារ

ខេត្តសៀមរាប៖ មន្ត្រីនគរបាលក្រុងសៀមរាប បានអះអាងថា នារីវ័យក្មេងម្នាក់ដែលបានលោតសម្លាប់ខ្លួនពីលើភ្នំក្រោម មូលហេតុ មានវិបត្តិផ្លូវចិត្ត និងសង្សារ។

នគរបាលក្រុងសៀមរាបបានឲ្យដឹងនៅព្រឹកនេះថា នារីរងគ្រោះ ដែលបានធ្វើអត្តឃាតដោយខ្លួនឯង គឺលោតទម្លាក់ ពីលើចំរាក់ភ្នំក្រោមនៅថ្ងៃទី០៥ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៨និង៥០នាទី នគរបាល បានរកក្រុមគ្រួសារនារីរងគ្រោះឃើញហើយ។
ជនរងគ្រោះមានឈ្មោះ រឿត រដ្ឋា អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅ ភូមិបាឡាំង ឃុំវត្តគោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិធ្លោកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប។ នារីរងគ្រោះបានធ្វើអត្តឃាតលោតទម្លាក់ពីលើចំរាក់ភ្នំក្រោម កម្ពស់ប្រហែល២៥ម៉ែត្រ ត្រង់ចំណុច ខាងជើងកាំជណ្ដើរឡើងទៅកំពូលភ្នំ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសៀមរាប បានទៅអន្តរាគមន៍សង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិចស៊ឹងរិទ្ធីរ៉េត។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបន្តដឹកយកទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសារជនរងគ្រោះមានរបួសធ្ងន់ធ្ងរ(ផុងរលាក្បាល)។
ករណីបើតាមនគរបាលថាមូលហេតុមានវិបត្តិផ្លូវចិត្ត និងសង្សារ៕SRP

សរសេរមតិយោបល់