update៖ ជនជាតិខ្មែរសញ្ជាតិអាមេរិក ម្នាក់ ធ្វើ..អ .ត្ត..ឃា ត ក្នុងផ្ទះវីឡាមួយកន្លែង នៅក្រុងសៀមរាប

0

ខេត្តសៀមរាប៖សមត្ថកិច្ចបានឱ្យអោយដឹងថាជនជាតិខ្មែរសញ្ជាតិអាមេរិក ម្នាក់បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួន។

ហេតុការណ៍បានកើតឡើង វេលាម៉ោង​១១ ថ្ងៃទី​០៥ ខែ​ធ្នូ​ ​ឆ្នាំ​២០២៣ ត្រង់ចំណុច បន្ទប់​ជួល​ ស្ថិតនៅ​ភូមិ​ស្វាយដង្គំ​ សង្កាត់​ស្វាយដង្គំ​ ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះ កង ណារិន (KORNG NARIN) ភេទ​ប្រុស​ កើតថ្ងៃទី​០៥-០៤-១៩៦១​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​អាមេរិក កាន់លិខិតឆ្លងដែនលេខ​៥៩៦០១៨២៦៥​ មុខរបរ​គ្មាន​ សស្នាក់នៅក្នុងផ្ទះវីឡាខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា តាមការសាកសួរ​ឈ្មោះ ស៊ុន​ គន្ធា​ ភេទ​ស្រី ជា​ម្ចាស់​បន្ទប់ជួល​បានអោយដឹងថា​៖ ជនរងគ្រោះ​ បានមក​ជួល​បន្ទប់​លេខ១៤ ស្នាក់នៅតែម្នាក់ឯង​ កាលពី​អំឡុងដេីមខែ​ មិថុនា ឆ្នាំ​២០២៣ និងតែងតែចេញចូលស្នាក់នៅជាធម្មតា មិនដែលមានបញ្ហាអ្វីនោះទេ។

ឈ្មោះ ស៊ុន​ គន្ធា​ បន្តថា រហូតដល់វេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ស្រាប់តែអ្នក​បេីក​រ៉ឺម៉កម៉ូតូកង់បី ម្នាក់​ឈ្មោះ​ ហាក់​ បានមកប្រាប់ថា​ គាត់បានទូរស័ព្ទ​ទៅជនរងគ្រោះ ជាច្រើនលើក ប៉ុន្តែពុំមានអ្នកឆ្លើយតប ភ្លាម​ៗ​នោះខ្លួន​និងឈ្មោះហាក់ ក៏បាននាំឡេីងទៅគោះ​ទ្វារ​បន្ទប់ តែមិនមាន​អ្នកបេីក​ ដោយមានការសង្ស័យ ខ្លួន​ក៏បាន​រាយការណ៍ជូនសមត្ថកិច្ច​ សុំជួយ​អន្តរាគមន៍​ពេល​សមត្ថកិច្ច​មកដល់​ បាន​គាស់​ទ្វារ​បន្ទប់​ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ ចង​ករជាប់នឹង​ស្នួព្យួរខោអាវ​ មុខទូរក្នុងបន្ទប់ស្លាប់តែម្ដង។

បើតាមសមត្ថកិច្ចបញ្ជាក់បន្ថែមថា ផ្អែក​តាម​ការ​ស្រាវជ្រាវ​ របស់​សមត្ថកិច្ច​ជំនាញ​ និង​គ្រូ​ពេទ្យ​អមតុលាការ​សន្និដ្ឋាន​ថា​ ជនរងគ្រោះ​ បានស្លាប់ដោយសារ​ ចងក​រ (​ធ្វេី​អត្តឃាត​)​។

ទោះជាយ៉ាងណាសមត្ថកិច្ចមិនបានបញ្ជាក់អំពីមូលហេតុ ដែលនាំឱ្យជនរងគ្រោះធ្វើអត្តឃាតសម្លាប់ខ្លួននេះទេ។

សាកសព​ ត្រូវបាន គេបញ្ជូនតាមរថយន្តគ្លីនិកឯកជន 777ទៅ​តម្កល់ទុកនៅ​វត្ត​ស្ទឹងមានជ័យ​ រាជធានី​ភ្នំពេញ​ រង់ចាំ​ការ​សម្រេច​ពី​ស្ថានទូត​ និង​ក្រុមគ្រួសារ​៕