បុរសជាម្ចាស់ត្រាក់ទ័របានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌ ខណ:ត្រាក់ទ័រ របស់ខ្លួនបានកិនពីលើ។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាច ស្ថិតនៅភូមិក្រមុំបូល ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថាករណី (ត្រាក់ទ័រជាប់លេខ កិនលើម្ចាស់ស្លាប់)នេះ ជនរងគ្រោះមានឈ្មោះ ហុិន ម៉ៅ ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅ ភូមិក្រមុំបូល ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា ជនរងគ្រោះ ជាអ្នកបើកបរត្រាកទ័រម៉ាក KUBOTA ពណ៌ ក្រហម ផ្លាកលេខគ្មាន បានឈរជុសជុល ធ្វើត្រាក់ទ័រនៅចំចន្លោះកណ្តាល រវាងកង់មុខនឹងកង់ក្រោយ ផ្នែកខាងស្តាំ នៃត្រាក់ទ័រ ហើយបានឈរបញ្ឆោះត្រាក់ទ័រ ដោយមិនបានឡើងលើត្រាក់ទ័រនោះទេ ដោយមិនដឹងថាត្រាក់ទ័ររបស់គាត់ជាប់លេខ។
សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីជនរងគ្រោះបានបញ្ឆោះហើយ ស្រាប់តែត្រាក់ទ័រ បានថយក្រោយ បណ្តាលអោយកង់មុខត្រាក់ទ័រផ្នែងខាងស្តាំ បុកគាត់អោយដួលនឹងឡើងជាន់គាត់ពីលើ ជាហេតុនាំអោយគាត់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
បើតាមសមត្ថកិច្ច ករណីនេះ មូលហេតុ ជនរងគ្រោះ
ធ្វើការជួសជុលត្រាក់ទ័រដោយខ្លួនឯង។ សាកសពត្រូវបានសមត្ថកិច្ច ប្រគល់ជូនគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយនាគខៀវ

