បុរសម្នាក់ កំពុងឈរ បង់សំណាញ់ ដួលប្រកាច់ លង់ទឹកស្លាប់

បុរសម្នាក់ កំពុងឈរ បង់សំណាញ់ ដួលប្រកាច់ លង់ទឹកស្លាប់

ខេត្តកំពង់ធំ៖បុរសម្នាក់បាន ដួលប្រកាច់លង់ទឹកស្លាប់ ខណៈកំពុងឈរលើទូកបង់សំណាញ់ បង្ករអោយមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី៤ខែមេសាម្សិលមិញ ក្នុងស្ទឹងជីនិត
ស្ថិតនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ
ស្រុកបារាយណ៏ ខេត្តកំពង់ធំ។
ជនរងគ្រោះមាន ឈ្មោះ ពិន គា ភេទប្រុស អាយុ ៥១ ឆ្នាំជនជាតិខ្មែរ រស់ នៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៏ ខេត្តកំពង់ធំ។ ប្រពន្ធឈ្មោះ យឹម កៃ អាយុ៥៥ឆ្នាំមុខរបរកសិករនៅភូមិ/ឃុំ កើតហេតុខាងលើ។តាមការបំភ្លឺពីប្រពន្ធថា ប្ដីរបស់គាត់ បានចេញ ពីផ្ទះតាំងពីម៉ោង០៥និង០០នាទីថ្ងៃទី៤ខែមេសាឆ្នាំ២០២០ ដើម្បីទៅបង់ត្រីនៅស្ទឹងជីនិតខាងជើងភូមិចំងាយប្រហែល២០០ម៉ែត្រ រហូតដល់ម៉ោង០៧ និង ០០នាទី មិនឃើញត្រឡប់មកផ្ទះវិញ គាត់ក៏បានហៅបងប្អូនទៅរក។ ដោយ បានឃើញតែស្បែកជើង និងសំណាញ់នៅលើទូក មិនឃើញមនុស្សក៏នាំគ្នាចុះរាវរកក្នុងស្ទឹងរហូត ដល់ម៉ោង ១០ និង ០០នាទី ទើបរកឃើញក្នុងទឹកស្ទឹង ដាច់ ខ្យល់ស្លាប់បាត់ទៅហើយ មានទឹកពេញក្នុងពោះ។ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ និង រដ្ឋអំណាចមូលដ្ឋាន បានចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ដោយពុំមានឃើញស្លាកស្នាមអ្វីដែលពាក់ព័ន្ធនិងករណីឃាតកម្មឡើយ។ ក្នុងពោះប៉ោងមានទឹក ឆ្លងតាមការពិនិត្យសមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។មូលហេតុ មានជំងឺប្រចាំកាយ (ដួលប្រកាច់)។ បន្ទាប់ពីបានពិនិត្យរួចបានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

សរសេរមតិយោបល់