ជិះម៉ូតូបុកគោយន្តកន្ត្រៃ បណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

0

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

សមត្ថកិច្ចស្រុកអង្គរជុំបានប្រាប់ថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២០និង១០នាទី ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅចំណុចផ្លូវកោង​ ស្ថិតក្នុងភូមិប្រាសាទត្រាវ ឃុំ​គោកដូង ស្រុក​អង្គរជុំ។

សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរ​ណ៍នេះរវាងម៉ូតូនឹង​គោយន្ត​កន្ត្រៃ (​ម៉ាស៊ិនបោកស្រូវ) បើកបរ​បញ្ច្រាស់ទិសគ្នា។ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ​ ឆ្នាំ​២០២២ ពាក់ស្លាកលេខសៀមរាប 1AO-3599 បើកបរ​ដោយឈ្មោះ ស៊ាវ ឈាង ភេទប្រុស​ អាយុ២០ឆ្នាំ មុខរបរ​ កសិករ​ រស់នៅ​ភូមិ​គោកល្ពោត ឃុំ​វ៉ារិន ស្រុកវ៉ារិន គ្មានមួក​សុវត្ថិភាព​ (ស្លាប់) អ្នករួមដំណើរជាមួយឈ្មោះ សៅ សាប ភេទប្រុស​ អាយុ២១ឆ្នាំ មុខរបរ​ កសិករ​ រស់នៅ​ភូមិឃុំជាមួយគ្នា គ្មានមួក​សុវត្ថិភាព​(របួសធ្ងន់​ បាក់ភ្លៅឆ្វេង) បើកបរ​ពី​កើតទៅលិច បានបុក​ជាមួយគោយន្តកន្ត្រៃ ម៉ាកគូបូតាRT140 ពណ៌​ក្រហម សណ្ដោង​រម៉ក​បោកស្រូវ​ ពណ៌​ខៀវ។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបរក៏យើងតន្ត្រៃ
ឈ្មោះ រ៉ាន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ​ កសិករ រស់នៅភូមិប្រាសាទត្រាវ ឃុំ​គោកដូង ស្រុក​អង្គរជុំ (រត់គេចខ្លួន) បើកបរ​ពី​លិចទៅកើត​(ឆ្លងផ្លូវ)។ វត្ថុតាង​ត្រូវបានសមត្ថកិច្ច យកទៅក្សាទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជុំ៕