ស្លាប់០២នាក់ភ្លាមៗ នៅស្រុកពួក ដោយសារ រថយន្តសាំយ៉ុងបុក ជនរងគ្រោះ មិនទាន់ ស្គាល់អត្តសញ្ញាណ

ស្លាប់០២នាក់ភ្លាមៗ នៅស្រុកពួក ដោយសារ រថយន្តសាំយ៉ុងបុក ជនរងគ្រោះ មិនទាន់ ស្គាល់អត្តសញ្ញាណ

ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាបុរស០២នាក់បានស្លាប់ភ្លាមៗ ដោយសាររថយន្តស៊ាំយ៉ុងមួយគ្រឿង បុកចំពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ផ្លូវជាតិលេខ៦ វេលាម៉ោងប្រមាណជិត៩ព្រឹក ថ្ងៃទី០៤ មេសា ២០២០ ស្ថិតនៅចំណុចខាងលិចសាលាឃុំខ្នាតចំងាយ១០០ម៉ែត្រ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
តាមប្រភពបានអោយដឹងថា អ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនក្រោយកើតហេតុ។ សមត្ថកិច្ចថា រថយន្ដសាំយ៉ុងដឹកស្រូវ មានពណ៌ខៀវ បានបុកម៉ូតូ C១២៥ ពណ៌ខ្មៅ បណ្ដាលអោយបុរសជិៈម៉ូតូពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានដេញតាមរថយន្តបង្កនិងយកមករក្សាទុកនៅអធិការដ្ឋានរង់ចាំដោះស្រាយតាមច្បាប់ ។បើបងប្អូនឫក្រុមគ្រួសារជ្រាបជាដំណឹងមានស្លាកលេខម៉ូតូសំគាល់៕SRP

សរសេរមតិយោបល់