នៅមុននេះបន្តិច មានលង់ទឹកស្លា..ប់ម្នាក់ នៅស្រុកប្រាសាទបាគង ជនរងគ្រោះអា..ក្រា..ត..កាយ

0

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់ដោយសភាពអាកាតកាយ។ នេះបើតាមសមត្ថកិច្ចបានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ ជាព័ត៌មានបឋមនៅមុននេះបន្តិច។

សមត្ថកិច្ចបានប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅរសៀលថ្ងៃអង្គារនេះថា ហេតុការណ៍បានកើតឡើងវេលាម៉ោង ១៣ និង៣៥នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២៣​ ស្ថិតនៅចំណុចស្ទឹងបង្កោង ភូមិបង្កោង ឃុំ អំពិល ស្រុកប្រាសាទបាគង។

សមត្ថកិច្ចបានថ្លែងបន្តថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុសអាយុប្រហែល២៨ឆ្នាំជាង ស្ថិតភូមិបង្កោង ឃុំ អំពិល ស្រុកប្រាសាទបាគង ខេត្ត សៀមរាប ហើយសាកសពមានសភាព អាក្រាតកាយហើមប៉ោង សម្បុរខ្មៅស្រអែម មានសក់ខ្លីកម្ពស់ប្រហែល១.៦០សង់ទីម៉ែត្រ។

បើតាមការធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញជនរងគ្រោះ ពិតជាស្លាប់ដោយសាលង់ទឹកប្រាកដមែន ដោយពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះឡើយ។

ករណីខាងលើនេះ សមត្ថកិច្ចរក្សាទុកសាកសពនិងកំពុងស្វែងរកសាច់ញាតិទទួលយកបូជាតាមប្រពៃណី៕