ខេត្តសៀមរាប៖វេលាម៉ោង ០៧និង០០នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅចំណុច ស្រះទឹកខាងកើតចំងាយពីផ្ទះប្រហែលជាង១០០ម៉ែត្រ ស្ថិតនៅភូមិមោងខាងជើងឃុំ មោង ស្រុកស្រីស្នំខេត្តសៀមរាប មានករណីលង់ទឹកស្លាប់ម្នាក់។
ជនរងគ្រោះឈ្មោះ ឈួ សុភា ភេទប្រុសអាយុ ២៦ ឆ្នាំរស់នៅភូមិមោងខាងជើងឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរ កសិករ។
មូលហេតុ : ចុះដកព្រលឹតក្នុងស្រះមិនចេះហែលទឹក ហើយរអិលជើងធ្លាក់ចូលកន្លែងជ្រៅបណ្តាលឲ្យលង់ស្លាប់តែម្ដង។
តាមការពិនិត្យនិង ធ្វើកោសល្យវិច័យរបស់ជំនាញនគរបាលស្រុកនិងគ្រូពេទ្យ សន្និដ្ឋានថា សពបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕

