ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅ ថ្ងៃអង្គារនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមទៅដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសផងដែរ អំពីគោលការណ៍ និងការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះវិស័យពន្ធដារ ដែលកំពុងត្រូវបានមហាជនមានការចាប់អារម្មណ៍។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ មិនមានការបង្កើតពន្ធថ្មីនោះទេ៖
១) ពន្ធដែលមានស្រាប់ គឺមិនមានតំឡើងអត្រាពន្ធ, ២) នឹងដាក់ចេញនូវគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងពន្ធដារ បន្ទាប់ពីកិច្ចប្រជុំជាមួយវិស័យឯកជននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ និង ៣)
រាជរដ្ឋាភិបាលបន្តគោលការណ៍ ក្នុងការមិនយកពន្ធលើ៖ ដីកសិកម្ម ដីស្រែ ជាលក្ខណៈគ្រួសារ, ពន្ធនាំចូលសម្ភារៈកសិកម្ម, ពន្ធកសិផលកសិកម្ម, ពន្ធអចលនទ្រព្យ តម្លៃទាបជាង ២ម៉ឺន៥ពាន់ដុល្លារ, ពន្ធប្រថាប់ត្រា អចលនទ្រព្យ ទាបជាង ៧ម៉ឺនដុល្លារ, ពន្ធប្រថាប់ត្រាពី ឳពុកម្តាយ មកកូន, យាយតាមកចៅ ប្រពន្ធ និងប្តី សម្រាប់អំណោយ តែ ១ លើក និងមរតក, ពន្ធផ្លូវសម្រាប់ទោចក្រយានយន្ត និងការអនុញ្ញាតឱ្យម្ចាស់តូបអាជីវកម្ម ទាំងផ្សាររដ្ឋ និងឯកជនអាចមានសិទ្ធិ ក្នុងការផ្ទេរកម្មសិទ្ធិ៕