ខេត្តបាត់ដំបង៖ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី25 ខែកញ្ញា ឆ្នាំ2023 នៅចំណុច ភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ជនសង្ស័យ ឈ្មោះ សុឺង ធីថាន់ ហៅ ធិន ភេទស្រីអាយុ46 ឆ្នាំ មានទីលំនៅភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ប្រតិបត្តិការនេះ ដកហូត វត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន 02ថង់ សង្ស័យមានសារធាតុញៀន-កូនថង់សំរាប់រំលែកថ្នាំញៀនលក់មួយចំនួន។កម្លាំងអធិការកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

