ខេត្តបន្ទាយមានជ័យ៖សមត្ថកិច្ចខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅម៉ោង១៨ ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៣ ចំណុចស្ទឹងទឹកថ្លាស្ថិតភូមិទឹកថ្លា សង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មាករណីប្រទះឃើញសាកសពអណ្ដែតទឹក។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ ប៊ុន តិ ភេទប្រុសអាយុ ៨០ ឆ្នាំ រស់នៅភូមិចំការតាដោក ឃុំ ឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បើតាមសមត្ថកិច្ច ករណីនេះមូលហេតុ ជនរងគ្រោះមានជម្ងឺវង្វេងវង្វាន់ ដើរបាត់ពីផ្ទះចំនួន២ថ្ងៃហើយ ដោយក្រុមគ្រួសារដើររកទើបឃើញនៅកន្លែងកើតហេតុខាងលើ៕SRP

