ខេត្តសៀមរាប៖ពិតជាសង្វែកនិងអាសូរខ្លាំងណាស់សិស្សសាលាចំនួនពីរនាក់បានលង់ទឹកស្លាប់បង្កឲ្យមានការផ្ទះផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍បានកើតឡើង វេលាម៉ោង១៣ និង១៥នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចបង្ហៀរទឹកប្រឡាយមេ ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែង (ខាងជើងទ្វារទឹកចម្ងាយ៥០ម៉ែត្រ) ស្ថិតនៅភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំខេត្តសៀមរាប។
មន្ត្រីមូលដ្ឋានបានប្រាប់ថា ករណីមនុស្សលង់ទឹកនេះបណ្ដាលឲ្យស្លាប់ចំនួន២នាក់៖
១/- ឈ្មោះ ប៉ិល បញ្ញា(ហៅស្នោ)ភេទ ស្រីអាយុ១៦ឆ្នាំ មុខរបរ សិស្ស(ស្លាប់)រស់នៅភូមិភ្នំដីឃុំស្លែងស្ពានស្រុកស្រីស្នំ
ខេត្តសៀមរាប រកឃើញនៅវេលាម៉ោង១៦និង១៥នាទី
ថ្ងៃខែឆ្នាំដដែល។ ២/- ឈ្មោះ ទួយ ចាន់ឌី ភេទស្រី
អាយុ១៣ឆ្នាំ មុខរបរ សិស្ស(ស្លាប់)រស់នៅភូមិ-ឃុំជាមួយគ្នា។ រកឃើញនៅវេលាម៉ោង១៦និង៤៤នាទីថ្ងៃខែឆ្នាំដដែល។
បើតាមមន្ត្រី បញ្ជាក់ថា មូលហេតុ សិស្សនាំគ្នាទៅងូតទឹកលេងបណ្តាលឲ្យលង់ស្លាប់តែម្ដង៕

