ខេត្តព្រះវិហារ៖ស្ត្រីជាប្រពន្ធបានស្លាប់ក្នុងធ្លាប់ឈាមដោយសារអំណាចប្ដីបានកាប់ជាច្រើនកាំបិត។
អំពើឃាតកម្មដ៏ឃោរឃៅនេះ បានកើតឡើងវេលាម៉ោងប្រហែល 5និង30 ថ្ងៃទី19 ខែកញ្ញា ឆ្នាំ2023 នៅចំណុច ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចំការស្រម៉ូវ សង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ។
សមត្ថកិច្ចខេត្តព្រះវិហារបានប្រាប់ថា ករណី ហិង្សាក្នុងគ្រួសារ នេះ បណ្តាលឲ្យស្លាប់ជនរងគ្រោះ ដោយប្តីបានយកកាំបិតកាប់ ទៅលើប្រពន្ធចំនួន៤កាំបិត ចំពីចំហៀង និងខាងក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗ។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ ស្រី វឿន ភេទស្រីអាយ33ឆ្នាំ មុខរបរកសិករ រស់នៅភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ ចំណែកជនបង្កជាប្តីឈ្មោះ ធី វង ភេទប្រុសអាយុ31ឆ្នាំ មុខរបរកសិករ។
សមត្ថកិច្ចបានបញ្ជាក់ថា បុរសជាប្ដី ក្រោយធ្វេីសកម្មភាពរួច បានព្យាយាមចងក និងយកភ្លេីងដុតខ្លួនឲ្យឆេះ បន្ទាប់មកទៀតដេីរឆ្ពោះទៅផ្លូវជាតិ នឹងបានព្យាយាម រត់ចូលរថយន្តដែលធ្វេីដំណេីរតាមផ្លូវ បណ្តាលឲ្យបុក តែមិនស្លាប់ ត្រូវបានសាច់ញា្ញតិយកទៅសង្គ្រោះនៅមន្ទីពេទ្យ16មករា។
បើតាមសមត្ថកិច្ចខេត្តព្រះវិហារ ករណីនេះមូលហេតុ៖ ទាំងពីរនាក់ប្តីប្រពន្ធផឹកស្រាជាប្រចាំរៀងរាល់ថ្ងៃ និងមានជម្លោះជាមួយគ្នារហូត។
បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញ្ញាតិ ធ្វេីបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យជាប្តី សមត្ថកិច្ចនិងបន្តនីតិវិធីតាមច្បាប់៕

