ទៅឆក់ត្រី បែរជាពស់ចឹកបណ្ដាលឱ្យស្លា..ប់

0

ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់បានចេញទៅឆក់ត្រីបែរជាត្រូវពស់ចឹកបណ្ដាលឱ្យស្លាប់នៅក្នុងទឹក។

អាជ្ញាធរខេត្តបន្ទាយមានជ័យបានប្រាប់ថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៥ និង១៧នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចវាលផ្លុកចារ ខាងលិចភូមិផ្គាំ ឃុំសឹង្ហ ស្រុកអូរជ្រៅ។

អាជ្ញាធរបានបន្តថា ជនរងគ្រោះ ឈ្មោះ ភាក់ សំណាង  ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ។

អាជ្ញាធរបានបញ្ជាក់ថា បើតាមការបំភ្លឺពីឈ្មោះ ភាក់ ស្រីផាត់ អាយុ៣១ឆ្នាំ ជាបងបង្កើតបាននិយាយថា ប្អូនរបស់គាត់ បានចេញទៅឆក់ត្រី នៅម៉ោង១៩ៈ០០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយពុំឃើញមកផ្ទះវិញ ហើយបងប្អូនក៏បាននាំគ្នាដើររក លុះដល់ចំណុចខាងលើទើបប្រទះឃើញសាកសព ដេកស្លាប់ផ្កាប់មុខនិងមានស្នាមចង្កូមសត្វពស់ចឹក ចំចុងកំភួនជើង ហើយប្រទះឃើញសត្វពស់ស្រកាច្រាស់ នៅក្បែរសព១ក្បាល៕