បង្ក្រាបមនុស្សចំនួន២នាក់ ករណីកាច់កម៉ូតូ

0

ភ្នំពេញ៖មនុស្សចំនួន២នាក់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗ ករណីកាច់កម៉ូតូបានសម្រេចភ្លាម   នៅខណ្ឌទួលគោក។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣​ ក្នុងសង្កាត់ទឹកល្អក់ទី២​ខណ្ឌទួលគោក។

មន្ត្រីនគរបាលបានឲ្យដឹងថា
ជនសង្ស័យទី១៖ ឈ្មោះ​ ម៉ៅ​ រតនះ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វេីសំណង់ ទីកន្លែងស្នាក់នៅផ្ទះមិនពិតប្រាកដ (អ្នកចុះកាច់)។

*ទី២៖ ឈ្មោះ​ ហៀង​ លីហ័ង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅភូមិរកាធំ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល (អ្នកបេីក)។

មន្ត្រីនគរបាលបន្តថា ករណីនេះ
ដកហូតមាន៖
១.​ ម៉ូតូហុងដា​ ឃ្លីក ពណ៌ស ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1HL-6412(របស់ជន​រងគ្រោះ)។
២.​ ម៉ូតូហុងដា​ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KC-6034(របស់ជនសង្ស័យ)។

បច្ចុប្បន្ន​ កម្លាំងជំនាញមបាននាំជនសង្ស័យ មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។

សូមជម្រាបថា ប្រតិបត្តិការនេះ ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត​ វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម​ វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក​វរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមផ្លូវ​លេខ២៦១ កែងផ្លូវលេខ២០៤​ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូ១គ្រឿង មានគ្នាចំនួន២នាក់ បានធ្វេីសកម្មភាព​កាច់កម៉ូតូ ដែលចតទុកចោលបានសម្រេច៕