សម្ដេចហ៊ុន សែន ប្រកាស ប្រើប្រាស់Facebook ឡើងវិញ

0

ភ្នំពេញ៖សម្ដេចហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានប្រកាសប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុកឡើងវិញ។ តាមរយៈសំណេរ ទៅលើផេក សម្ដេចហ៊ុន សែន បានសរសេរថា៖ បងប្អូនជនរួមជាតិជាទីស្រឡាញ់!

ខ្ញុំសម្រេចមកប្រើប្រាស់Facebook វិញគួបផ្សំជាមួយtwitter,YouTube,TikTok Telegram ,instagram,បន្ទាប់ពីក្រុមហ៊ុនFacebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូចនិងផ្តល់យុត្តិធម៍សម្រាប់រូបខ្ញុំ។

ខ្ញុំសង្ឃឹមថាក្រុមហ៊ុនFacebook នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៍មិនងងឹតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្ស
មិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។

សង្ឃឹមថាក្រុមហ៊ុនFacebook នឹងទទួលបានប្រាក់ចំណេញលើស២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជា
ឯរាជរដ្ឋាភិបាលទទួលបាន១០ភាគរយដែលមានទឹកប្រាក់ លើស២០លានដុល្លារក្នុងមួយឆ្នាំ(តួលេខផ្នែកពន្ធដារ)។

ក្រសួងប្រៃសណីយ៍និងទូរគនាគមន៍បានចេញសេចក្តីប្រកាសទទួលយកតំណាងក្រុមហ៊ុនFacebook ឲ្យចូលមកធ្វើការ
នៅកម្ពុជាវិញតែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ។

ការសម្រេចប្រើឬមិនប្រើFacebook គឺជាសិទ្ធិផ្តាច់មុខរបស់ខ្ញុំ(only one Hun Sen)។ចាប់ពីពេលនេះទៅបងប្អូន
អាចរកខ្ញុំឃើញនៅគ្រប់បណ្តាញសង្គមតែភាគច្រើនខ្ញុំនៅជាមួយTikTok និងTelegram ។

សូមអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូនដែលប្រើឈ្មោះខ្ញុំ បង្កើតFacebook,TikTokក្លែងក្លាយ សូមលុបចោលជាបន្ទាន់ដើម្បីជៀសវាងការភាន់ច្រឡំ៕ដោយនាគខៀវ