ខេត្តសៀមរាប៖ផ្ទះជួលមួយកន្កែងបានរងការឆាបឆេះខណ:ម្ចាស់មិនបាននៅ។
ហេតុការណ៍បានកើតឡើងម៉ោង២និង២០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះបន្ទប់ជួល លេខ១ ជាន់ទី០១ នៅទល់មុខផ្សារដេីមក្រឡាញ់ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
សមត្ថកិច្ចដែលចុះទៅក្នុងហេតុការណ៍បានប្រាប់ថា ម្ចាស់មាន ឈ្មោះ លី ហុង ភេទប្រុសអាយុ៤១ ឆ្នាំ មុខរបរៈបុគ្គលិកក្រុមហ៊ុន រស់នៅក្នុងបន្ទប់ជួលខាងលើមាប ទំហំ 4×6 ម៉ែត្រ។
សមត្ថកិច្ចបានបន្តថាករណីនេះបណ្ដាលឲ្យ
ខូចខាតរួមមាន៖ ឆេះអសនៈកុងម៉ា ចំនួន១,ពូកដេក ចំនួន១។ សម្ភារៈប្រេីប្រាស់លក់ដូរនៅក្នុងបន្ទប់មួយចំនួន រួមទាំងលុយខ្មែរចំនួន ៥០០០០០ រៀល និងឯកសារប្លង់ដីមួយចំនួនទៀត។
បើតាមសមត្ថកិច្ច ក្នុងហេតុការណ៍នេះ បានប្រេីប្រាស់បំពង់ពន្លត់អគ្គីភ័យ របស់របស់ផ្ទះនិងអ្នកជិតខាង អស់ចំនួន ៦ គ្រឿង (តូច០៣ គ្រឿង និងធំ៣ គ្រឿង) ហើយ រលត់ទៅវិញនៅវេលាម៉ោង ១៥និង១៥នាទីដោយមានការចូលរួមពីប្រជាពលរដ្ឋ និងអ្នកជិតខាង។ មូលហេតុ ដោយសារតែមានការធ្វេសប្រហែស អុជធូបទុកចោល ហេីយម្ចាស់បន្ទប់មានការចេញទៅក្រៅបាត់៕

