សាកសពមនុស្ស អណ្ដែតទឹក នៅក្នុងស្ទឹងសៀមរាប ត្រូវបានស្គាល់ឈ្មោះហើយ

សមត្ថកិច្ចក្នុងហេតុការចុះទៅត្រួតពិនិត្យបានថ្លែងប្រាប់សៀមរាប ប៉ុស្ដិ៍ នៅរសៀលថ្ងៃសៅរ៍នេះថា សាកសពមនុស្សដែលស្លាប់នៅក្នុងទឹកស្ទឹងសៀមរាប បង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកមិញនេះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ។

សមត្ថកិច្ចដដែលបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ជុន ច័ន្ទតារា អាយុ ២៦ឆ្នាំ បានស្លាប់ នៅក្បែរ រហាត់ទឹកស្ទឹងសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នេះ។

បើតាមប្រភពព័ត៌មានបានអោយដឹងថា ជនរងគ្រោះ
បានជិះកង់ចេញពីផ្ទះហាត់ប្រាណ នៅម៉ោង ៥ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ប៉ុន្តែមិនបានឃើញគាត់ត្រឡប់មិនផ្ទះវិញនោះទេ ដោយរងគ្រោះមានជំងឺប្រចាំកាយ ស្កន់ជាន់(តេតានុស)។ ករណីនេះនាំឲ្យបងប្អូនបានតាមរក ប៉ុន្តែរកមិនឃើញឡើយ រហូតដល់ព្រឹកមិញនេះ មានពលរដ្ឋប្រទះឃើញ សាកសព ជនរងគ្រោះតែម្ដង។

បើតាមសមត្ថកិច្ចបន្តថា ជនរងគ្រោះ មានសភាពហើមតិចៗ មានក្លិនស្អុយ និងមិនមានស្លាកស្នាមពាក់ព័ន្ធនឹងបទល្មើសនោះឡើយ។ ចំណែកសម្ភារៈ ដែលសព មានដូចជា កង់ និង ទូរស័ព្ទដៃ iphone ដែលបាត់នោះ ជំនាញកំពុងស្រាវជ្រាវស្វែងរក។ ឯសាកសព ឱ្យសមត្ថកិច្ចបានត្រួតពិនិត្យ ប្រគល់ឲ្ុក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRP