ក្នេងៗជិះម៉ូតូបុកគ្នានៅស្រុកក្រឡាញ់ បណ្ដាលឲ្យរបួសធ្ងន់ស្រាល..

ខេត្តសៀមរាប៖ម៉ូតូចំនួន២គ្រឿងបានបុកគ្នាបណ្ដាលឲ្យរងរបួសទាំងសងខាង។ ហេតុការណ៍បានកើតឡើងនៅរសៀល ថ្ងៃទី ១៦ ខែសីហា  ឆ្នាំ២០២៣នៅលើផ្លូវជាតិលេខ៦
ត្រង់ចំណុចផ្លូវកែងអក្សរតេ(T) ចន្លោះបង្គោលគីឡូម៉ែត្រ​លេខ 3៦៥-3៦៦ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប​ ក្នុងទិសដៅស្របគ្នា។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះម៉ូតូមួយគ្រឿងម៉ាក ហុងដាពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1AB 3004 បើកបរដោយឈ្មោះ ហួក សីហា ភេទប្រុស អាយុ១៤ឆ្នាំ រស់​នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានដឹកអ្នករួមដំណើរ២នាក់ពីក្រោយ៖

១/ឈ្មោះឃឿង រាឈិក ភេទប្រុស អាយុ១៤ ឆ្នាំ រស់នៅភូមិអន្លង់សា ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ២/ឈ្មោះ ហួង សុវណសុខសា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បើកបរក្នុងទិសដៅពីលិច ទៅកើត(អត់ពាក់មួកសុវត្ថិភាព) បានបុកម៉ូតូមួយគ្រឿងម៉ាកHonda Dream ពណ៍ខ្មៅ ពាក់ផ្លាកលេខបន្ទាយមានជ័យ 1T 9303បើកបរ​ដោយឈ្មោះ វណ្ណា ភេទស្រី អាយុ១៦ ឆ្នាំ រស់នៅភូមិចារក្រោម ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (របួសរធ្ងន់យះកែងជើងឆ្វេង) បានដឹកអ្នករួមដំណើរពីក្រោយម្នាក់ ឈ្មោះ សឹង រតនា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិចាក្រោម ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (របួសធ្ងន់បែកក្បាលខាងក្រោយ ) បើកបរពីទិសខាងលិចទៅទិសខាងកើត(អត់ពាក់មួកសុវត្ថិភាពទាំងពីរនាក់)

សមត្ថកិច្ចបន្តថាករណីបណ្ដាលឲ្យរបួសមនុស្សចំនួន២នាក់ ខួចខាតម៉ូតូស្រាលពីរគ្រឿង។ មូលហេតុ សង្ស័យបណ្តាល​មក​ពី​អ្នក​បើកបរម៉ូតូពាក់ផ្លាកលេខបន្ទាយមានជ័យ1T 93-03 បើកបរពីទិសខាងលិច រួចប្តូរទិសដៅទៅទិសខាងជើង ខ្វះការប្រុងប្រយ័ត្ននិងអ្នកបើកបរម៉ូតូពាក់ផ្លាកលេខ សៀមរាប 1AB30-04  បើកបរមិនទាន់គ្រប់អាយុបើកបរ។

ក្រោយ​កើតហេតុរួចកម្លាំងជំនាញបានចុះត្រួតពិនិត្យវាស់វែងនិងចាប់យកវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ដោយនាគខៀវ