ប្រពន្ធបានស្លាប់បាត់បង់ជីវិតចំណែកឯប្ដីកំពុងត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ក្រោយពីបានហូបសត្វល្អិតបណ្ដាលពុល។
ហេតុការណ៍ពុលសត្វល្អិតនេះបានកើតឡើងនៅវេលាម៉ោង ៥និង៣០ ថ្ងៃទី ៤ខែសីហា ឆ្នាំ ២០២៣ នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ចខេត្តព្រះវិហារបានប្រាប់ថា ជនរងគ្រោះ ឈ្មោះ អួន មិន ភេទប្រុស អាយុ ៥៨ ឆ្នាំត្រូវជាប្ដី កំពុងសង្គ្រោះបន្ទាន់។ ចំណែកឈ្មោះ ខិត រី ភេទស្រីអាយុ ៥៦ ឆ្នាំត្រូវជាប្រពន្ធ ត្រូវបានស្លាប់ អ្នកទាំងពីររស់នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ។
សមត្ថកិច្ចបានបន្តថា ក្រោយពុលភ្លាមៗ ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ ត្រូវបានកូនរបស់គាត់ បាននាំពួកគាត់យកទៅ មណ្ឌលសុខភាពឃុំស្រអែម ហើយបានបញ្ជូនគាត់ទាំងពីរនាក់ ទៅមន្ទីរពេទ្យ ១៦មករាខេត្តព្រះវិហារបន្ត។ រហូតដល់ព្រឹកឡើងម៉ោង៧នាទីថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២៣ ប្រពន្ធបានស្លាប់តែម្ដង។
បើតាមសមត្ថកិច្ចករណីនេះ សាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ខេត្តកំពង់ធំ៕ដោយនាគខៀវ